**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ

សម្តេចធិបតី៖ បឹងជើងឯក បានប្រែក្លាយពីកន្លែងវាលកប់ខ្មោច ក្នុងរបបខ្មែរក្រហ ទៅជាកន្លែងដែលរស់រវើក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តំបន់បឹងជើងឯក បានប្រែក្លាយពីកន្លែងវាលកប់ខ្មោច ប្រមាណ ២ម៉ឺននាក់ នៅក្នុងសម័យ ប៉ុលពត ទៅជាកន្លែងដែលរស់រវើក ។

ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផល គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរ ទឹកកង្វក់ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «អ៊ុំ ពូ មីង បង ប្អូនថ្ងៃនេះមើលជុំវិញខ្លួនមើលបូកចូលគ្នាប្រហែលខ្ទង់ ៣ពាន់នាក់ជាង យកចំនួនហ្នឹងគុណនឹង៧ ឃើញ២ម៉ឺននាក់ ចំនួន២ម៉ឺននាក់ គឺចំនួនដែលអ្នករង់គ្រោះត្រូវបានគេយកមកវ៉ៃចោលនៅកន្លែងហ្នឹង ជំនាន់អា ពត យកពីគុកទួលស្លែងមកវ៉ៃចោលនៅកន្លែងហ្នឹង ២ម៉ឺននាក់ ។ កន្លែងនេះពីមុនគេហៅថាព្រៃខ្លោច អញ្ចឹងយើងឃើញប្រែប្រួលកន្លែងកប់ខ្មោច ២ម៉ឺននាក់ ត្រូវគេយកមកផ្តាច់ជីវិតកន្លែងនេះ ថ្ងៃនេះគឺជាកន្លែងដែលរស់រវើក»។

សម្តេចធិបតី បន្ថែមថា «បើគ្មានសង្គ្រាមផ្ទុះក្នុងទសវត្សទី៧០ គេមិនអាចចាប់គាត់២ម៉ឺននាក់ ហើយគ្មានខ្មែរក្រហម មកត្រួតត្រាហើយយក២ម៉ឺននាក់ មកវ៉ៃចោលនៅកន្លែងនេះនោះទេ នេះជាការពិត។ ប៉ុន្តែ បើយើងងាកត្រឡប់ក្រោយដឹងពីកន្លែងនេះ បានយើងស្ញប់ស្ញែង ប្រែក្លាយពីកន្លែងដែលគេយក ២ម៉ឺននាក់មកវ៉ៃចោល កន្លែងដែលស្ងាត់ជ្រងំឆ្នាំ១៩៧៩ កន្លែងកប់ខ្មោច ទៅជាកន្លែងដែលរស់រវើក»។

សម្តេចធិ​បតីលើកឡើងថា តំបន់បឹងជើងឯក ប្រសិនបើមើលនៅពេលបច្ចុប្បន្ននោះគិតថា ជាកន្លែងធម្មតា ប៉ុន្តែ បើក្រឡេកមើលពីអតីតកាលតំបន់នេះជាបឹង ប៉ុន្តែ បច្ចុប្បន្ននេះ​ទីតាំងនេះត្រូវបានស្ថាបនាផ្លូវជាច្រើនខ្សែរួចហើយ។ សម្ដេចថា ក្រោមម្លប់នេះសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ បានប្រែក្លាយកន្លែងព្រៃខ្មោចទៅជាកន្លែងដែលរស់រវើក កន្លែងដែលសេដ្ឋកិច្ច កន្លែងដែលរដ្ឋាភិបាលកម្ពុជា និងជប៉ុន សម្ពោធសមិទ្ធផលជានិម្តិតរូបនៃចំណងការទូតរវាងប្រទេសទាំងពីរឱ្យរស់រវើកឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង