**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ

បណ្ឌិតសេដ្ឋកិច្ច៖ មុខជំនាញដែលក្រសួងការងារត្រៀមបណ្តុះបណ្តាលយុវជនក្រីក្រ ជាជំនាញដែលមានទីផ្សារការងារខ្ពស់

ភ្នំពេញ៖ ក្រុមអ្នកជំនាញសេដ្ឋកិច្ចកម្ពុជាមើលឃើញថា ជំនាញលើវិស័យទាំង១០ ដែលមានក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន១,៥ លាន របស់រាជរដ្ឋាភិបាលគឺសុទ្ធសឹងតែជាជំនាញឋិតក្នុងទីផ្សារការងារខ្ពស់ ហើយជាជំនាញដែលឋិតក្នុងចំណាប់អារម្មណ៏យុវជនក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ ។

ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជ្រើសយកវិស័យចំនួន១០មានដូចជា វិស័យធុរកិច្ចនិងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់ ទេសចរណ៍ សេវកម្ម កសិកម្ម និងកសិឧស្សាហកម្ម អគ្គិសនី និងថាមពល អេឡិចត្រនិច និងកម្មន្តសាល សម្រាប់ដាក់បញ្ចូលជាមុខវិជ្ជាក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥ លាននាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ។

សម្រាប់លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ថា៖ «ជំនាញទាំងអស់ខាងលើនេះគឺឋិតនៅក្នុងចំណោមជំនាញដែលមានតម្រូវការទីផ្សារខ្ពស់នៅប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណជិត២០ឆ្នាំមកនេះ ។ ជាពិសេសនាពេលបច្ចុប្បន្ននេះមានតម្រូវការខាង សំណង់ សម្ភារៈពាណិជ្ជកម្ម និងអាជីវកម្មផ្នែកព័ត៌មានវិទ្យា ផ្នែកឌីជីថល មេកានិចទូទៅ រថយន្ត បរិក្ខាម៉ាស៊ីនត្រជាក់ និងតម្រូវការក្នុងអាគារជាច្រើននាពេលបច្ចុប្បន្នក្នុងសង្គមកម្ពុជា »។

លោកបណ្ឌិតបន្ថែមថា ជំនាញនីមួយៗទាំងអស់ដែលបានដាក់ចេញដោយរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ សែននាក់នេះ សុទ្ធសឹងតែអាចផ្លាស់ប្តូជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបាន ពីព្រោះនៅពេលពលរដ្ឋមានជំនាញវិជ្ជាជីវៈច្បាស់លាស់ពួកគេអាចបើកការរកស៊ីដោយខ្លួនឯងផ្ទាល់ ក៏ដូចជាឱកាសការងារនៅតាមបណ្តាក្រុមហ៊ុនឯកជនមួយចំនួនផងដែរ ។

លោកបណ្ឌិតលើកឡើងដែរថា យុវជន យុវនារី ដែលមិនចង់ទៅបន្តការសិក្សាផ្នែកឧត្តមសិក្សា សូមយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដើម្បីប្រែក្លាយខ្លួនឯងជាកម្លាំងពលកម្មស្នូលនៃសេដ្ឋកិច្ចជាតិ ដោយផ្អែកលើការលើកកម្ពស់សមត្ថិភាពជាក់ស្តែងពោលគឺចំណេះជំនាញពិត ។ ចាប់តាំងពីរដ្ឋាភិបាលបើកឱ្យយុវជនចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេសមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលសិស្សចុះឈ្មោះចូលរៀនច្រើនជាងគេលើមុខជំនាញក្នុងវិស័យចំនួន៤ ដូចជា ធុរកិច្ចនិងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់ ។

សម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជ្យបណ្ឌិត្យសភាកម្ពុជាមើលឃើងថា៖ «ជំនាញទាំង៤នេះបើទោះបីគាត់មិនចង់បម្រើការងារនៅក្រុមហ៊ុន ឬរោងចក្រឯកជន ក៏ពួកគេអាចប្រកបរបរដោយខ្លួនឯងបានដែរ ។ ក្នុងនោះបច្ចេកវិទ្យាព័ត៌មាន ទាក់ទងនិងកម្មវិធីទូរស័ព្ទ គ្រប់គ្រងអាជីវកម្ម មេកានិចគាត់អាចបើកជាជាងរថយន្ត ហើយបរិក្ខាត្រជាក់គាត់អាចធ្វើម៉ាស៊ីនត្រជាក់ និងជួសជុលឡាន អីជាដើម ។ ដូច្នេះហើយទើបយុវជនមានការចាប់អារម្មណ៍ច្រើនលើជំនាញទាំងនេះ។

លោកបណ្ឌិតបន្ថែមថា យុវជនដែលមានបំណងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលគួរតែមកទំនាក់ទំនងមកកាន់វិទ្យាស្ថានផ្ទាល់ដើម្បីជ្រើសរើសជំនាញមួយដែលល្អសម្រាប់ពួកគេ ដើម្បីឱ្យជាតម្រូវការទីផ្សារខ្ពស់នាពេលបច្ចុប្បន្ន ។ យុវជនគួរតែក្រឡេកមកចាប់អារម្មណ៍បណ្តាជំនាញជាច្រើនទៀតដែលក្រសួងការងារបានដាក់ចូលទៅក្នុងវគ្គបណ្តុះបណ្តាល១,៥ លាននាក់ ផងដែរ ។

គូរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានដាក់ឱ្យអនុវត្តន៍នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដល់យុជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ កន្លងទៅ ។ ក្នុងនោះដែរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ចេញនូវវិស័យចំនួន១០ សម្រាប់ការបណ្តុះបណ្តាលនេះ ក្នុងនោះមានដូចជា វិស័យធុរកិច្ចនិងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់ ទេសចរណ៍ សេវកម្ម កសិកម្ម និងកសិឧស្សាហកម្ម អគ្គិសនី និងថាមពល អេឡិចត្រនិច និងកម្មន្តសាល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង