**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តសុខារាម សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ**ការចោលសំរាមពាសវាលពាសកាលនៅតែជាបញ្ហានៅក្នុងរមណីយដ្ឋានអង្គរ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​២០-២១ ខែ​ឧសភា**ឯកឧត្តម ចាយ បូរិន អំពាវនាវដល់អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវថែទាំសុខភាព និងត្រៀមលក្ខណៈដោយប្រុងប្រយ័ត្នចំពោះឯកសារសម្រាប់បោះឆ្នោត**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ស្នើឱ្យមេការ និងកម្មករធ្វើផ្លូវយកចិត្តទុកដាក់ក្នុងការធ្វើផ្លូវឱ្យមានគុណភាព ធានាបានស្តង់ដារឹងមាំយូរអង្វែង**ក្រសួងបរិស្ថាន នឹងរៀបចំ “ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាអនុវត្តផែនការជីវៈចម្រុះ – Be Part of the Plan” នៅថ្ងៃទី២៧ ឧសភា**អ៊ុយក្រែន​ស្នើ​ឱ្យ​អាមេរិក​ជួយ​កំណត់​ទីតាំង​គោលដៅ​ក្នុង​ប្រទេស​រុស្ស៊ី**Zelensky រៀបរាប់លម្អិតអំពីការទាមទារអាវុធរបស់អ៊ុយក្រែន**Zelensky រិះគន់លោកខាងលិចចំពោះការចង់ឱ្យជម្លោះបញ្ចប់**បច្ចុប្បន្ន Biden មិនទាន់បានកំណត់ពេលចូលរួមសន្និសីទសន្តិភាព របស់ Zelensky ទេ**មន្ត្រីក្រសួងកសិកម្ម ចុះជួបជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន**កិច្ចពិភាក្សាអ៊ីស្រាអែល-ហាម៉ាស់បានបញ្ឈប់**ទូតជប៉ុនប្រចាំកម្ពុជា៖ កត្តាដែលក្រុមហ៊ុនរបស់ជប៉ុន សម្រេចមកធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់គឺដោយសារកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ**ស្ថានភាពរបស់នាយករដ្ឋមន្ត្រីស្លូវ៉ាគីនៅតែធ្ងន់ធ្ងរ**ឯកឧត្តមនេត្រ ភក្ត្រា ប្រគល់ថវិកាចំនួន ២៧ លានរៀលជូនដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**ឯកឧត្តម គង់ សោភ័ណ្ឌ អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសមិទ្ធផលដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល និងពង្រីកសមិទ្ធិផលថ្មីៗបន្ថែមទៀត**បទវិភាគ៖កិច្ចជំនួបម្តងទៀតរវាងប្រមុខរដ្ឋចិននិងរុស្ស៊ីបានបំពេញបន្ថែមស្ថិរភាពទៅក្នុងពិភពលោកដែលមានភាពច្របូកច្របល់**បទវិភាគ៖ប្រទេសចិនដែលប្រកបដោយភាពនឹងនរនឹងផ្តល់ជា“ទីបង្អែកដ៏រឹងមាំ”ដល់ការអភិវឌ្ឍសហគ្រាសបរទេសនៅប្រទេសចិន**ឯកឧត្តម ហ្សង់ ហ្រ្វង់ស្វ័រ តាន់៖ កម្ពុជាចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់តែការវិនិយោគកូរ៉េខាងត្បូង

ឯកឧត្ដម ស្វាយ សំអ៊ាង៖ ឆ្នាំ២០២៤ រដ្ឋបាលខេត្តស្ទឹងត្រែង ដាក់ចេញទិសដៅការងារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ និងពង្រឹងពង្រីកវឌ្ឍនភាពលើគ្រប់វិស័យ

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលខេត្ត បានដាក់ចេញទិសដៅការងារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កាត់បន្ថយភាពក្រីក្រ និងពង្រឹងពង្រីកវឌ្ឍនភាពលើគ្រប់វិស័យ ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៦ ធ្នូនេះ ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា សម្រាប់ទិសដៅការងារក្នុងឆ្នាំ២០២៤ រដ្ឋបាលខេត្តរួមមាន៖

-បន្តថែរក្សា ការពារ និងពង្រឹងសន្តិសុខ ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ ពង្រឹងការអនុវត្តតួនាទី ភារកិច្ចគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ និងលើកទឹកចិត្តមន្ត្រីមានសមត្ថកិច្ច រួមនិងប្រជាពលរដ្ឋឱ្យចូលរួម អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែល្អប្រសើរ។

-ពិនិត្យ និងដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈម និងកង្វល់នានាដែលប្រជាពលរដ្ឋបាន លើកឡើង ឬស្នើឡើងដោយប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ទៅតាមសមត្ថកិច្ច និងការទទួលខុស ត្រូវ របស់ស្ថាប័ន មន្ទីរ អង្គភាព និងរដ្ឋបាលមូលដ្ឋាន ឱ្យបានសមស្របតាមច្បាប់ គោលការណ៍ និងលិខិត បទដ្ឋានគតិយុត្តដែលនៅជាធរមាន។

– បង្ការ ទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទដែលបង្កអសន្តិសុខដល់សង្គមជាតិ រួមមានបទល្មើស ធនធានធម្មជាតិ បទល្មើសគ្រឿងញៀន បទល្មើសរំលោភបំពាន និងជួញដូរមនុស្ស អំពើភេរវកម្ម បទល្មើស ឆ្លងដែនគ្រប់ប្រភេទ ល្បែងស៊ីសងខុសច្បាប់ អំពើលួច ឆក់ ប្លន់តាមគ្រប់រូបភាព។

-ជំរុញអនុវត្តជាប់ជាប្រចាំប្រកបដោយភាពម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់នូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព និងអនុវត្តវិធានការដ៏ម៉ឹងម៉ាត់ចំពោះគ្រប់ក្រុម ឬបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់ និងធ្វើ ឱ្យមានអស្ថេរភាពសង្គម។

-រួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាល និងការអនុវត្តក្របខ័ណ្ឌគោលនយោបាយរបស់ជាតិ ពិសេសគោលនយោបាយវិមជ្ឈការ និងវិសហ មជ្ឈការ កំណែទម្រង់រដ្ឋបាលសាធារណៈ គោលនយោបាយជាតិគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព។
-បន្តយកចិត្តទុកដាក់លើកកម្ពស់ក្នុងការផ្តល់សេវាសាធារណៈចាំបាច់ និងជាមូលដ្ឋាន រួមមាន ការ អប់រំ សុខាភិបាល ផ្លូវគមនាគមន៍ ទឹកស្អាត អគ្គិសនី និងសេវាសាធារណៈចាំបាច់ដទៃទៀត ដែលពាក់ព័ន្ធនឹង ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមធម៌។

-ពង្រឹង ពង្រីកការអនុវត្តតួនាទីរបស់ការិយាល័យ/ អង្គភាពច្រកចេញចូលតែមួយ និងយន្តការច្រក ចេញចូលតែមួយ លើការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរថែមទៀត។

-បង្កើនការតាមដាន ត្រួតពិនិត្យ បញ្ជាដឹកនាំ ការអនុវត្តផែនការប្រយុទ្ធប្រឆាំងបទល្មើស ពិសេស អំពើលួចឆក់ប្លន់ ចាប់ជំរិតទារប្រាក់នៅតាមភូមិ ឃុំ សង្កាត់។

-ពិនិត្យលទ្ធភាពក្នុងការបង្កើតជាសមាគម ឬសហគមន៍កសិកម្ម និងសិក្សាគោលនយោបាយជួយដល់ប្រជាកសិករ ដើម្បីរក្សាស្ថិរភាពថ្លៃកសិផល និងការពង្រីកទីផ្សារកសិផល ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងគ្រួសារប្រជាពលរដ្ឋឱ្យមានជីវភាពធូរធារ។

– លើកកម្ពស់ប្រសិទ្ធភាព និងគុណភាព នៃការសម្រុះសម្រួល ផ្សះផ្សារ និងដោះស្រាយបញ្ហាវិវាទ នៅមូលដ្ឋាន ពិសេសបញ្ហាវិវាទដីធ្លី និងសេវាសាធារណៈគ្រប់ប្រភេទនៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ឱ្យបាន ជាអតិបរមា ក្នុងគោលដៅកាត់បន្ថយការកកស្ទះសំណុំរឿងនៅស្ថាប័នតុលាការ ព្រមទាំងបង្កើតភាពសុខដុម រមនាក្នុងសហគមន៍។

-បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តជាប់ព្រំដែនឱ្យកាន់តែល្អប្រសើរនិងរឹងមាំថែមទៀត ដើម្បីទប់ស្កាត់នូវការចរាចរណ៍ទំនិញខុសច្បាប់គ្រប់ប្រភេទ ពិសេសគ្រឿងញៀន។ ពង្រីកវិសាលភាព នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមនៅគ្រប់មូលដ្ឋាន ពង្រឹងការ អភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្សគ្រប់ផ្នែក គ្រប់វិស័យ ឆ្លើយតបតម្រូវការរបស់មូលដ្ឋាន។

-ត្រៀមបង្ការនូវហានិភ័យនានា ធ្វើឱ្យប៉ះពាល់ដល់សុខសុវត្ថិភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ ពិសេសគ្រោះមហន្តរាយធម្មជាតិដើម្បីលើកកម្ពស់សុខមាលភាព និងជីវភាពប្រជាពលរដ្ឋ។

-ពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងក្រសួងស្ថាប័ននានាឱ្យមានប្រសិទ្ធភាព ខ្ពស់ ដើម្បីពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ។

-រៀបចំវេទិកាសាធារណៈនានា និងវេទិការបស់ក្រុមប្រឹក្សា ដើម្បីទទួលបានព័ត៌មានផ្ទាល់និងជាក់ ស្តែងពីប្រជាពលរដ្ឋ ពិសេសបានដឹងពីសុខទុក្ខ តម្រូវការ ក្ដីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឆ្លើយ តប និងដោះស្រាយតាមនីតិវិធី និងសមត្ថកិច្ច។-បណ្តុះបណ្តាល តម្រង់ទិស និងកសាងសមត្ថភាពមន្ត្រីរាជការគ្រប់ថ្នាក់ស្របតាមគោលការណ៍ នៃ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងលើកទឹកចិត្តឱ្យមន្ត្រីរាជការទាំងអស់សិក្សាឈ្វេងយល់លើលិខិត បទដ្ឋាននានាឱ្យបានស៊ីជម្រៅ ដែលមានច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការ គ្រប់គ្រងតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងការអនុវត្តមុខងារដែល ថ្នាក់ជាតិបានផ្ទេរ និងប្រតិភូកម្មមករដ្ឋបាលថ្នាក់ក្រោមជាតិ។

-ជំរុញផែនការសកម្មភាព និងយុទ្ធសាស្ត្រនៃការអភិវឌ្ឍស្ថាប័ន ដើម្បីធ្វើឱ្យមានភាពជាអ្នកដឹកនាំល្អ ក្នុងអង្គភាព ព្រមទាំងជំរុញឱ្យមានការចែករំលែកបទពិសោធន៍ការងារទៅវិញទៅមក សំដៅធានាបាននូវសាមគ្គីភាពក្នុងអង្គភាព ដើម្បីបង្កើនការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

-ជំរុញការអនុវត្តផែនការសកម្មភាព និងការវិនិយោគអភិវឌ្ឍតាមវិស័យជំនាញឱ្យបានសកម្ម មាន ការទទួលខុសត្រូវ មានគុណភាព ប្រសិទ្ធភាព និងឆ្លើយតប ដោយត្រូវធានាឱ្យគ្រប់ផ្នែកគ្រប់វិស័យទាំងអស់ ដាក់ចេញនូវកម្មវិធីការងារ និងផែនការសកម្មភាពលម្អិត ដើម្បីអនុវត្តទៅតាមជំហាននីមួយៗ ៕

អត្ថបទដែលជាប់ទាក់ទង