**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

សម្ព័ន្ធសហជីពជាតិ និងអង្គការសមាគមពាក់ព័ន្ធនានា ជាដៃគូយ៉ាងសំខាន់ក្នុងសកម្មភាពផ្សព្វផ្សាយអំពីសិទ្ធិ និងផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត

ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្ដិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឡើងថា តំណាងសម្ព័ន្ធសហជីពជាតិ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន និងអង្គការ សមាគមពាក់ព័ន្ធនានា គឺជាដៃគូយ៉ាងសំខាន់ក្នុងសកម្មភាពផ្សព្វផ្សាយអំពីសិទ្ធិ និងផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ក្នុងការទទួលបានការគាំពារ និងការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងរីករាយទទួលយកនូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានដាក់ចេញនាពេលកន្លងមកនេះ។

ការថ្លែងឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធីបតីបើកពិធីផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជូនដល់សម្ព័ន្ធសហជីពជាតិ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ។

ឯកឧត្តមអគ្គនាយកស្ដីទី បានបន្ដទៀតថា សម្រាប់គ្រប់អង្គការ សមាគម និងសហជីពពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ឈ្វេងយល់ពីរបបសន្ដិសុខសង្គមដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន អាចអញ្ជើញមកជួបជុំគ្នានៅស្នាក់ការ ប.ស.ស. ដោយផ្ទាល់ ដែល ប.ស.ស. នឹងរៀបចំពិធីផ្សព្វផ្សាយជូនឱ្យចំគោលដៅនឹងទទួលបានចំណេះដឹងគ្រប់ៗគ្នា នឹងអាចបន្ដផ្សព្វផ្សាយបានឆាប់រហ័ស ទាន់ពេលវេលា អំពីគោលនយោបាយចម្បងសំខាន់ៗរបស់រាជរដ្ឋាភិបាល ពិសេសពាក់ព័ន្ធទៅនឹងវិស័យសន្តិសុខសង្គមកម្ពុជា។

ឯកឧត្តមអគ្គនាយកស្ដីទី បានបន្ថែមទៀតថា ក្នុងនាម ប.ស.ស. ជាសេនាធិការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការ ជាមួយភាគីសហជីព ក៏ដូចជាអង្គការសមាគមនានា ដើម្បីស្វែងរកដំណោះស្រាយ និងធ្វើសកម្មភាពរួមគ្នាឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ជូនដល់បងប្អូនកម្មករនិយោជិត និងបងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកស្តីទីក៏បានធ្វើការសំណូមពរ ដល់តំណាងសហជីព អង្គការ និងសមាគមពាក់ព័ន្ធទាំងអស់ ដែលជាអ្នកជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសកម្មករនិយោជិត គឺសូមចូលរួមជាមតិកែលំអ នូវរាល់ចំណុចខ្វះខាតរបស់ ប.ស.ស. ដើម្បីឱ្យអង្គភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋមួយនេះ មានឱកាសអាចពង្រឹងសមត្ថភាពបន្ថែមពីមួយថ្ងៃទៅមួយថ្ងៃ និងអាចបន្ដដំណើរឈានទៅមុខ កាន់តែល្អប្រសើរ ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ពិធីផ្សព្វផ្សាយពេញមួយព្រឹកនេះ ក៏មានការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវលិកសន្ដិសុខសង្គម ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រីតំណាងសម្ព័ន្ធសហជីពជាតិ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន និងអង្គការ សមាគមពាក់ព័ន្ធនានាសរុបប្រមាណជាង ១០០នាក់ នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង