**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម

អតីតពលករខ្មែរ អំពាវនាវឱ្យពលរដ្ឋកម្ពុជា គួរធ្វើចំណាកស្រុកដោយស្របច្បាប់ និងមានក្រុមហ៊ុនណែនាំ ត្រឹមត្រូវដើម្បីជៀសវាងហានិភ័យ

ភ្នំពេញ៖ អតីតពលករខ្មែរមកពីប្រទេសជប៉ុន និង ថៃ អំពាវនាវឱ្យពលរដ្ឋកម្ពុជាទៅធ្វើការ នៅបរទេសដោយស្របច្បាប់ និងមានក្រុមហ៊ុនត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព និងកិច្ចគាំពារផ្នែកច្បាប់នានាអំឡុងពេល បម្រើការងារជាពលករនៅក្រៅប្រទេស ជៀសសជាងទៅដោយខុសច្បាប់ ដែលអាចបង្កបញ្ហាដល់ខ្លួនឯង ។

លោក ឡុង គន្ធា អតីតពលករខ្មែរនៅប្រទេសជប៉ុនម្នាក់ ដែលមានស្រុកកំណើតមកពីខេត្តពោធិ៍សាត់ រូបលោកបានបម្រើការងារផ្នែកកសិកម្មនៅប្រទេសជប៉ុន ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ដែលមកទល់ពេលបច្ចុប្បន្ននេះលោកបានត្រលប់មកធ្វើអាជីវកម្មខ្លួនឯងនៅស្រុក បន្ទាប់ពីចប់អាណត្តិជាពលករនៅប្រទេសជប៉ុន។

លោកថា៖ «បងប្អូនពលរដ្ឋរបស់យើងដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស សូមទៅធ្វើដោយស្របច្បាប់ តាមរយៈក្រុមហ៊ុនត្រឹមត្រូវ ដើម្បីមានការគាំពារផ្នែកច្បាប់ៗ និងអត្ថប្រយោជន៍ផ្សេងៗទៀត ជៀសវាងទៅដោយខុសច្បាប់ដែលវាធ្វើឱ្យប៉ះពាល់ទៅខ្លួនយើងផ្ទាល់ » ។

លោកបន្ថែមថា រូបលោកទៅបម្រើការងារជាពលករផ្នែកកសិកម្មនៅប្រទេសជប៉ុនដោយស្របច្បាប់ មានក្រុមហ៊ុនត្រឹមត្រូវ ។ រូបលោកទទួលបានអត្ថប្រយោជន៍ជាច្រើនអំឡុងពេលធ្វើការនៅទីនោះ ទាំងការធានារ៉ាប់រងសុខភាព ប្រាក់ឧបត្ថម្ភ និងការយកចិត្តទុកដាក់ផ្សេងៗដូចពលរដ្ឋជប៉ុនដ៏ទែទៀតដែរ ជាពិសេសនោះគ្មានការរំលោភបំពានណាមួយមកលើរូបលោកនោះទេ។

លោកបន្ថែមថា ការទៅធ្វើការនៅប្រទេសជប៉ុនទទួលបានប្រាក់ខែខ្ពស់ ជួយគ្រួសារកែប្រែជីវភាពគ្រួសារ ជាពិសេសទទួលបានជំនាញ និងបទពិសោធន៍ល្អ អាចប្រកបអាជីវកម្មបានដោយខ្លួនឯងនៅពេលត្រលប់ពីប្រទេសជប៉ុនវិញ ។

លោកលើកឡើងថា ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានេះហើយទើបលោកអាចទៅធ្វើការនៅប្រទេសជប៉ុន បានទាំងបទពិសោធន៍ និងកែប្រែជីវភាពគ្រួសាររបស់លោក ជាពិសេសនោះលោកអាចមានសមត្ថភាពប្រកបអាជីវកម្មកសិកម្មដែលលោកបានធ្វើនៅប្រទេសជប៉ុន មកបន្តធ្វើនៅប្រទេសកម្ពុជាផងដែរ ។

លោកបន្ថែម៖ ខ្ញុំអរគុណរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ដែលតែងតែយកចិត្តទុកដាក់សុខទុក្ខរបស់បងប្អូនពលករនៅប្រទេសជប៉ុនបានយ៉ាងល្អប្រសើរហូតត្រលប់មកប្រទេសកម្ពុជាវិញ » ។

អតីតពលករមកពីប្រទេសថៃម្នាក់ទៀត លោកស្រី ជា ស្រីលក្ខ ក៏បានលើកឡើងថា អំឡុងពេលធ្វើការរយៈពេលជាង៨ឆ្នាំនៅប្រទេសថៃលោកស្រីមិនដែលមានបញ្ហាអ្វីពីសំណាក់ថៅកែនោះទេ ពីព្រោះលោកស្រីជាពលករស្របច្បាប់ ។

លោកស្រីថា៖ «នៅពេលខ្ញុំឈឺអំឡុងពេលនៅប្រទេសថៃ ខ្ញុំត្រូវបានយកចិត្តទុកដាក់ពីសំណាក់ថៅកែនៅប្រទេសថៃ ដោយព្យាបាលមិនអស់លុយនោះទេ ហើយខ្ញុំមានរបបសន្តិសុខសង្គមពីសំណាក់រដ្ឋាភិបាលថៃ ដែលបសសនេះខ្ញុំជាអ្នកបង់ប្រាក់ដោយខ្លួនឯង

លោកស្រីថា អំឡុងពេលធ្វើការនៅប្រទេសថៃ លោកស្រីមានការយកចិត្តទុកដាក់ពីសំណាក់ថៅកែដូចពលរដ្ឋថៃផ្សេងៗទៀតដូច្នេះដែរ ក៏ប៉ុន្តែលោកស្រីបញ្ជាក់ថាលោកស្រីធ្វើការនៅនោះគឺដោយស្របច្បាប់ ដូច្នេះហើយបានលក្ខខណ្ឌការងាររបស់លោកស្រីមានប្រសើ ។

លោកស្រីថា៖ ជីវភាពរបស់គ្រួសារខ្ញុំផ្លាស់ប្តូ ខ្ញុំអាចជួយប្អូនៗរបស់ខ្ញុំរៀនចប់ ធ្វើផ្ទះសម្បែងថ្មីជូនឪពុកម្តាយ ជាពិសេសនោះនៅពេលត្រលប់ពីធ្វើការនៅប្រទេសថៃវិញ ខ្ញុំអាចមានដើមទុនធ្វើអាជីវកម្មនៅក្នុងស្រុកដោយខ្លួនឯងដោយមិនចាំបាច់ត្រលប់ទៅប្រទេសថៃវិញនោះទេ ។

លោកស្រីបន្ថែម៖ ខ្ញុំសូមឱ្យបងប្អូនយើងដែលចង់ទៅធ្វើការនៅក្រៅប្រទេស សូមជ្រើសរើសក្រុមហ៊ុនឱ្យបានត្រឹមត្រូវ ទៅធ្វើការដោយស្របច្បាប់ ជាពិសេសនោះត្រូវមានជំនាញខ្លួនឯងនៅពេលធ្វើការនៅក្រៅប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង