**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

រដ្ឋមន្រ្ដីព័ត៌មាន ចាត់ទុកវិស័យសារព័ត៌មាន ជាវិស័យអាទិភាព ដែលដើរតួនាទីសំខាន់ ជាសារនាំពាក្យ ជាអ្នកចែករំលែកចំណេះដឹង

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានចាត់ទុកវិស័យសារព័ត៌មាន ជាវិស័យអាទិភាព ដែលដើរតួនាទីសំខាន់ ជាសារនាំពាក្យ ជាអ្នកចែករំលែកចំណេះដឹងរបស់ប្រជាពលរដ្ឋ និងពិភពលោក។ នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នងពិធីបិទវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ លើប្រធានបទ “វិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន” ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានមានប្រសាសន៍លើកទឹកចិត្តដល់សមាគមសារព័ត៌មានទាំងអស់ ត្រូវបណ្ដុះបណ្ដាលផ្ទៃក្នុង និងអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលចង់ពង្រឹងសមត្ថភាព សូមអញ្ជើញមកក្រសួង ព្រោះក្រសួងព័ត៌មាននឹងមានរៀបចំវគ្គបណ្ដុះបណ្ដាលមូលដ្ឋាន វគ្គបណ្ដុះបណ្ដាលពីការសរសេរព័ត៌មាន បទយកការណ៍ ការកែសម្រួល និងវគ្គផ្សេងៗជាច្រើនទៀត ដើម្បីបង្កើនសមត្ថភាពរបស់អ្នកសារព័ត៌មាន។ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា វេទិកានេះមានសារៈសំខាន់ ក្នុងការរួមចំណែកពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជាឱ្យកាន់ល្អប្រសើរបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន បានដាក់ចេញនូវទិសដៅការងារសំខាន់ៗជាច្រើនក្នុងការធានាសន្តសុខព័ត៌មាន ដើម្បីឱ្យវិស័យព័ត៌មានរីកចម្រើន ស្របទៅនឹងបរិបទឌីជីថល។ ឯកឧត្ដមរដ្ឋមន្រ្ដី បានលើកឡើងថា កម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាពដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួនក្នុងការចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។

ជាមួយគ្នានេះដែរ ក្រសួងព័ត៌មាន បាននិងកំពុងគិតគូរដាក់ចេញនូវទិសដៅការងារសំខាន់ៗជាច្រើនក្នុងការធានាសន្តិសុខព័ត៌មាន គឺ៖ ទី១.ការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ, ទី២.គឺយើងនិយាយអំពីគុណភាពព័ត៌មាន និងទី៣.គឺសុវត្ថិភាពព័ត៌មាន សម្រាប់ប្រជាជនកម្ពុជានៅក្នុងបរិបទឌីជីថល។

ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់ទៀតថា កិច្ចការងារនេះគឺដើម្បីគាំពារទៅលើមន្ត្រី និងអ្នកសារព័ត៌មាន គិតគូរអំពីគុណភាពព័ត៌មាន ដែលសំដៅទៅលើការពង្រឹងសន្តិសុខព័ត៌មានសម្រាប់ប្រជាជនកម្ពុជា។ ទន្ទឹមនេះ ចំពោះការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ គឺជាការចាំបាច់ហើយអាទិភាពនៅក្នុងបរិបទដែលប្រទេសកម្ពុជា និងពិភពលោកស្ថិតនៅក្នុងបរិបទឌីជីថល ដែលត្រូវការធ្វើយ៉ាងម៉េចឱ្យមានសុវត្ថិភាពនៃព័ត៌មានដែលត្រូវផ្សព្វផ្សាយ ព្រោះវាជាការបំពុលមួយដែរ។

សូមជម្រាបជូនថា វេទិកានេះ មានការចូលរួមពីនាយកគ្រប់គ្រង និពន្ធនាយក តំណាងសមាគម និងដឹកនាំស្ថាប័នសារព័ត៌មានទាំង កាសែត, វិទ្យុ, ទូរទស្សន៍, រួមទាំងសារព័ត៌មានអនឡាញសរុបមានចំនួន ១១៤នាក់ មកពី ៧១អង្គភាព ជួបជុំគ្នាដើម្បីជជែកពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី «វិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន»។ រហូតមកដល់ពេលនេះ ក្លិបអ្នកកាសែតកម្ពុជា នៅតែកត់សម្គាល់ឃើញថា អ្នកសារព័ត៌មានមួយចំនួននៅតែមិនទាន់អនុវត្តន៍នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវនៅឡើយ ដែលនាំឱ្យប៉ះពាល់ដល់វិស័យសារព័ត៌មាននៅកម្ពុជា។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០នេះ បានជជែកពិភាក្សាយ៉ាងល្អិតល្អន់ឡើងវិញលើបញ្ហាក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងស្វះស្វែងរកវិធី ឬបង្កើតយន្តការណាមួយសំដៅធ្វើយ៉ាងណាជួយតម្រង់ទិសអ្នកសារព័ត៌មាន និងលើកទឹកចិត្តឱ្យចូលរួមកាន់តែសកម្មក្នុងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ហើយចាត់ទុកការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈជាប្រការសំខាន់ក្នុងការងារប្រចាំថ្ងៃ ៕

អត្ថបទដែលជាប់ទាក់ទង