សិក្ខាកាមយោធាមួកខៀវកម្ពុជា ២៥នាក់ ទទួលវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាភាសាបារាំង

ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាម មានពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមយោធាមួកខៀវចំនួន២៥នាក់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡេង ណារិទ្ធ នាយករង វិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាម តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក តាំង សំប៊ន នាយក វិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្រ្គាម និងលោក កាឡូយ៉ាន កូលឺរ តំណាងអង្គការអន្តរជាតិនិយាយភាសាបារាំងប្រចាំតំបន់ប៉ាស៊ីហ្វិក នាស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។
