****បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ

ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ សេដ្ឋកិច្ច ជាបញ្ហាស្នូល នៃកិច្ចពិភាក្សារបស់នាយករដ្ឋមន្រ្តីកម្ពុជា-ជប៉ុន និងគ្រប់ជំនួបទ្វេភាគី

ភ្នំពេញ៖ ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលដែលសម្តេចធិបតីអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលជប៉ុន-អាស៊ាន សេដ្ឋកិច្ចក៏ជាប្រធានបទសំខាន់ជាងគេ ដែលត្រូវបានលើកឡើងក្នុងជំនួបទាំងអស់រវាងសម្តេច ជាមួយថ្នាក់ដឹកនាំប្រទេសផ្សេងទៀត និងជាមួយបណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុននៅក្នុងគ្រប់ក្របខណ្ឌនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានជប៉ុន លើកទី៥០ និងក្រៅក្របខណ្ឌ។

ក្នុងសន្និសីទសារព័ត៌មាន ក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានបញ្ចប់បេសកកម្មការងារ៥ថ្ងៃនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ បានឱ្យដឹងថា ជាក់ស្តែង ក្នុងជំនួបអាហារពេលព្រឹកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ រវាងនាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និង វៀតណាម  សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តើចផ្តួចគំនិតពិភាក្សាទៅលើការបង្កើតកញ្ចប់ទេសចរណ៍ប្រទេសបីក្នុងគោលដៅតែមួយ។ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងបី បានសម្រេចផ្តើមអភិក្រម ដែលនាំទៅដល់ការអនុវត្តកិច្ចសហប្រតិបត្តិការត្រីភាគី នៅក្នុងវិស័យទេសចរណ៍រវាងកម្ពជា ឡាវ និងវៀតណាម គឺកញ្ចប់ទេសចរណ៍ប្រទេស៣គោលដៅតែមួយ។
ដោយឡែកលើកនេះ មិនខុសលើកមុនដែរ អំឡុងពេលមានវត្តមាននៅប្រទេសជប៉ុន សម្តេចធិបតីតែងតែជួបសម្តែងការគួរសម ពីសំណាក់ក្រុមហ៊ុនធំៗរបស់ជប៉ុន។

ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ បញ្ជាក់ថា ជាលទ្ធផលរួមនៅគ្រប់ជំនួបទាំងអស់បណ្តាប្រធាន និងអគ្គនាយកក្រុមហ៊ុនរបស់ជប៉ុន សុទ្ធតែបានបង្ហាញពីបំណងក្នុងការពង្រីកទុនវិនិយោគបន្ថែម និងគម្រោងនៃការវិនិយោគលើវិស័យផ្សេងៗជាច្រើន។

ជាមួយគ្នានេះ ក្នុងវេទិកា វិនិយោគកម្ពុជាឆ្នាំ២០២៣ ដែលបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជាក្រុមហ៊ុនជប៉ុនប្រមាណ៥០០បានចូលរួម ដែលក្នុងឱកាសនោះសម្តេចបានបង្ហាញនូវសក្តានុពលវិនិយោគរបស់កម្ពុជាទៅកាន់ពួកគេផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង