**លោក ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**តម្លៃប្រេងឆៅបានធ្លាក់ចុះទាប បន្ទាប់ពីអង្គការ OPEC+ យល់ព្រមបង្កើនការផលិតប្រេង ចាប់ពីខែសីហា**លោក ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ**រដ្ឋបាលខេត្តបាត់ដំបង ត្រៀមលក្ខណៈរួចរាល់ដើម្បីរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើឆ្នាំ២០២៦ ដែលកាន់តែខិតមកដល់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ**សម្តេចតេជោ បន្តក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន**អគ្គសេនាធិការកងទ័ពអុីស្រាអែល ចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅភាគខាងត្បូងលីបង់ និងប្តេជ្ញាបន្តយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា ឱ្យដល់ទីបញ្ចប់**ពាណិជ្ជកម្មតាមផ្លូវសមុទ្ររវាងអុីរ៉ង់ និងកាតា បានចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលប្រហែល ៥ខែកន្លងមកនេះ**OPEC+ ប្រកាសឯកភាពក្នុងការបង្កើនគោលដៅផលិតកម្មប្រេងបន្ថែមទៀត ចាប់ពីខែសីហាខាងមុខនេះ**រកឃើញវត្តមានប្រភេទសត្វព្រៃកម្រ ចំនួន ១៤ប្រភេទ កំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញ**សម្ដេចតេជោ៖ គ្រូបង្រៀន និងមន្ត្រីអប់រំចូលនិវត្តន៍ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ**ផ្ទះ២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនជនងាយរងគ្រោះបំផុត ២គ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ**សូមប្រុងប្រយ័ត្នតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព “ការឆបោក បន្លំខ្លួនជាបុគ្គលិកធនាគារ”!**វិចារណកថា! ដើមឈើ៖ អ្នកការពារដ៏ស្ងៀមស្ងាត់នៃទន្លេ និងសមុទ្ររបស់យើង**ស្វែងយល់ពីអាថ៌កំបាំង និងស្ថាបត្យកម្មដ៏ល្អនៃ «ប្រាសាទបន្ទាយសំរ៉ែ»**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត

សម្តេច ម៉ែន សំអន៖ ជំងឺមិនឆ្លង បានជះឥទ្ធិពលយ៉ាងខ្លាំង ក្នុងការកាត់បន្ថយគម្លាតយេនឌ័រ និងបានបង្កើនជាបន្ទុកបន្ថែមដល់ស្រ្ដី ក្នុងការឈោងចាប់យកកាលានុវត្តភាពថ្មីៗ

ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្រ្ដ និងការអភិវឌ្ឍ នារសៀលថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ចើញជាអធិបតិក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «វិធីសាស្រ្ដបង្ការជំងឺមិនឆ្លង និងវិធានការដើម្បីកាត់បន្ថយគម្លាតយេនឌ័រដែលបណ្ដាលមកពីជំងឺមិនឆ្លង» សណ្ឋាគារកាំបូឌីយ៉ាណា។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសសើរចំពោះលទ្ធផលនៃអង្គសិក្ខាសាលាដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យគួរជាទីកត់សម្គាល់ តាមរយៈ ការចែករំលែកនូវបទពិសោធន៍ និងការចែករំលែកអំពីក្របខណ្ឌ យន្តការបង្ការ និងការពារជំងឺមិនឆ្លងទៅតាមបរិបទនៃប្រទេសរៀងគ្នាខ្លួន ដើម្បីជាការសិក្សា រៀនសូត្រពីគ្នាទៅវិញទៅមក សម្រាប់សុខុមាលភាពប្រជាជន របស់យើងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យរួមរបស់អាស៊ាន។ លទ្ធផលក្នុងថ្ងៃនេះនឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ពង្រឹងការអនុវត្តផែនការសកម្មភាព ស្តីពីការការពារ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង ២០១៨-២០២៧។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ជំងឺមិនឆ្លងនេះ មិនត្រឹមតែជាកង្វល់ផ្នែកសុខុមាលភាពរបស់ប្រជាជនវ័យចាស់នោះទេ យុវជនប៉ុណ្ណោះទេ វាបានបង្ករឲ្យប៉ះពាល់ដល់ សង្គម-សេដ្ឋកិច្ច ដែលបញ្ហានោះប្រឈមនឹងជំងឺមិនឆ្លងរ៉ាំរ៉ៃជាច្រើនផងដែរ មានដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងលើសជាតិខ្លាញ់ជាដើម ដែលជាបច្ច័យនៃរបបរស់នៅ និងរបបអាហារដែលគ្មានសុខភាព និងសុវត្ថិភាព និងបានជះឥទ្ធិពលក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយគម្លាតយេនឌ័រ នៅក្នុងគ្រប់ទិដ្ឋភាព គ្រប់វិស័យ ដោយបានបង្កើនជាបន្ទុកបន្ថែមដល់ស្រ្ដី ក្នុងការឈោងចាប់យកកាលានុវត្តភាពថ្មីៗ ដើម្បីសម្រេចសក្ដានុពលរបស់ខ្លួនឱ្យបានពេញលេញ ៕

អត្ថបទដែលជាប់ទាក់ទង