**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ

ក្រសួង​មហាផ្ទៃ​ កោះហៅ​លោក​ កឹម​ ជាតិ ពាក់ព័ន្ធ​បណ្ដឹង​របស់​ ក្រុមហ៊ុន​ ឈីវទីម៉ិចគ្រុប ដែល​បានប្ដឹង​ចោទប្រកាន់​ថា​ យកលុយ​ក្រុមហ៊ុន​ ១០ម៉ឺនដុល្លារ​ និង​ស្រា​ ៤៨​ដប​

ភ្នំពេញ​៖​​ លោក​ កឹម​ ជាតិ​ អតីត​អនុរដ្ឋលេខាធិការ​ ក្រសួង​មហាផ្ទៃ​ ដែល​ទេីប​បញ្ចប់​តួនាទី​ថ្មីៗតាម​រយៈ​ ព្រះរាជ​ក្រឹត្យ​ចុះថ្ងៃទី​ ១៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២៣​នេះ​ ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ កោះហៅ​ទៅ​សាកសួរនៅថ្ងៃទី​ ២៨​ ខែ​ ខែធ្នូ​  ឆ្នាំ​ ២០២៣​ខាងមុខនេះ ​ ពាក់ព័ន្ធ​បណ្ដឹង​របស់​ ក្រុមហ៊ុន​ ឈីវទីម៉ិចគ្រុប ដែល​បានប្ដឹង​ចោទប្រកាន់​ថា​ យកលុយ​ក្រុមហ៊ុន​ ១០ម៉ឺនដុល្លារ​ និង​ ស្រា​ ៤៨​ ដប​ ។

សូមរំលឹកថាក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប  ប្ដឹងទៅកាន់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ចអន្ដរាគមន៍ បន្ទាប់ពីលោក កឹម ជាតិបានចោទប្រកាន់ថា ក្រុមហ៊ុននោះមិនស្របច្បាប់ ហើយដើម្បីអាចបើកដំណើរការអាជីវកម្មឡើងវិញ ត្រូវបង់លុយចំនួន១០ម៉ឺនដុល្លារ និងដកហូតស្រា៤៨ដប ទាំងដែលក្រុមហ៊ុននោះ ជាក្រុមហ៊ុនស្របច្បាប់។

ចំពោះបណ្ដឹងរបស់ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប តាមរយៈក្រុមមេធាវី ស៉ីនហាន បានដាក់ចូលដល់អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ រួចរាល់ហើយ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ដើម្បីឲ្យលោក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ជួយស្រាវជ្រាវ និងអន្ដរាគមន៍ និងតម្រូវឲ្យលោក គឹម ជាតិ ប្រគល់លុយចំនួន១០ម៉ឺនដុល្លារ និងស្រា៤៨ដបនោះត្រឡប់មកវិញ ហើយចាត់វិធានការតាមផ្លូវច្បាប់។

ឆ្លើយតបជាមួយបណ្ដឹងនេះ លោក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះថា លោកបានទទួលនូវពាក្យបណ្ដឹងប្ដឹងលោក គឹម ជាតិ ប្រាកដមែន ហើយពេលនេះកំពុងស្នើសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីធ្វើការស្រាវជ្រាវ។ លោកអគ្គាធិការ បានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងសុំគោលការណ៍ទៅលើហើយ»។

គួរជម្រាបថា ក្រុមហ៊ុន ឈីវ ទីម៉ិច គ្រុប កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣កន្លងទៅ តាមរយៈក្រុមហ៊ុមមេធាវីតំណាងឲ្យខ្លួន បានដាក់ពាក្យបណ្ដឹងទៅអគ្គាធិការក្រសួងមហាផ្ទៃ ដើម្បីប្ដឹងលោក គឹម ជាតិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការ ថាកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបានដឹកនាំក្រុមការងារ ចូលមកក្នុងទីតាំងឃ្លាំងស្រាស្របច្បាប់របស់ក្រុមហ៊ុន ដោយចោទប្រកាន់ថាផលិតផលរបស់ក្រុមហ៊ុន មានដូចជា ស្រាចំរុះ និងប្រេងកូឡា ប្រេងខ្យល់ មិនស្របច្បាប់។
ក្នុងនោះ តម្រូវឲ្យដកស្រាមួយចំនួនទៅពិនិត្យ និងតម្រូវឲ្យបិទសៀលលើទ្វារឃ្លាំងមិនឲ្យក្រុមហ៊ុនធ្វើអាជីវកម្មបាន និងទាមទារប្រាក់ចំនួន១០ម៉ឺនដុល្លារជាថ្នូរ និងការបើកអោយដំណើរការអាជីវកម្មធម្មតាវិញ។

ដោយខ្លាចរាំងស្ទះដល់ដំណើរការអាជីវកម្មក្រុមហ៊ុន ក៏បានយល់ព្រមប្រគល់សាច់ប្រាក់សុទ្ធឲ្យ ក្រុមលោក គឹម ជាតិ តាមការទាមទារ នៅល្ងាចថ្ងៃដដែល និងបង្គាប់ឲ្យអ្នកតំណាងក្រុមហ៊ុន ផ្តិតមេ ដៃព្រមទទួលលើកិច្ចសន្យាស្នើសុំកែប្រែកំហុស ដោយលើលិខិតនោះពុំមានចុះលេខចេញរបស់លេខាធិកាដ្ឋានជា ផ្លូវការឡើយ។

ទើបតែពេលថ្មីៗនេះ ក្រុមហ៊ុនបានទទួលដំណឹងពីការប្រកាសរបស់ក្រសួងមហាផ្ទៃ ផ្សព្វផ្សាយឲ្យអ្នកដែលទទួលរងភាពអយុត្តិធម៌ ដោយសារគណៈកម្មការនេះដាក់ពាក្យប្ដឹងមកអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ ដូច្នេះក្រុមហ៊ុនស្នើសុំដល់ អគ្គាធិការ ដូចខាងក្រោម៖
_ ទី១ ស្នើសុំឲ្យលោក គឹម ជាតិ ប្រគល់ស្រាចំនួន៤៨ដប ដែលបានដកហូតឲ្យក្រុមហ៊ុនវិញ។
_ទី២ ស្នើសុំឲ្យលោក គឹម ជាតិ ប្រគល់ប្រាក់ចំនួន១០ម៉ឺនដុល្លារត្រឡប់មកវិញ។
_ទី៣ ស្នើសុំឲ្យលោកអគ្គាធិការ មានវិធានការផ្លូវច្បាប់ចំពោះលោក គឹម ជាតិ ដែលបានប្រព្រឹត្តកំហុសធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនទូទៅ។

សូមបញ្ជាក់ផងដែរថា បណ្ដឹងរបស់លោក កឹម ជាតិ ត្រូវបានក្រសួងមហាផ្ទៃ កំពុងបើកការស្រាវជ្រាវ និងស៉ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ហើយផ្ទេរភារកិច្ចពីអគ្គាធិការដ្ឋាន ទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយរកឃើញរឿងវ៉ាវមួយចំនួនជាបទល្មើសព្រហ្មទណ្ឌ។
ករណីនេះដែរមហាជន​ពិតជាសាទរ​ចំពោះ​ប្រមុខរាជ​រដ្ឋាភិបាល​ និង​ថ្នាក់ដឹកនាំ​ ក្រសួង​មហាផ្ទៃ​ ដែល​នេះ​ជា​កំណែទម្រង់​ដែល​ប្រជាពលរដ្ឋ​ចង់បាន៕

អត្ថបទដែលជាប់ទាក់ទង