**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពត

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង២ ព្រមទាំងប្រគល់ជូនរដ្ឋបាលខេត្តគ្រប់គ្រង និងប្រតិបត្តិបន្ត ដើម្បីបម្រើជាសាធារណៈប្រយោជន៍។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាភិបាលខេត្តកំពត អ្នកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា គណៈប្រតិភូអមដំណើរ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។

ជម្រាបទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលបានសាងសង់ និងដាក់សម្ពោធនាពេលនេះ ពាក់ព័ន្ធនឹងវិស័យទឹកកខ្វក់ ក្រសួង ក៏បាននិងកំពុងពន្លឿនហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ផងដែរ នោះគឺការរៀបចំច្បាប់ស្តីពីប្រព័ន្ធទឹកខ្វក់ ដែលកំណត់អំពីក្របខណ្ឌគតិយុត្តក្នុងការគ្រប់គ្រង ការអភិវឌ្ឍ ការសាងសង់ ការជួសជុលថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា សំដៅធានាបាននូវប្រសិទ្ធភាព គុណភាព សុវត្ថិភាព និរន្តរភាព នៃប្រព័ន្ធទឹកកខ្វក់ និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ និងកិច្ចការពារបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រី បានយកឱកាសនេះ សម្តែងនូវអំណរគុណដល់អាជ្ញាធរខេត្តកំពត ធនាគារអភិវឌ្ឍន៍អាស៊ី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមសហការយ៉ាងសកម្ម ធ្វើឱ្យសម្រេចបានជាស្ថាពរនូវសមិទ្ធផលនេះឡើង។ បន្ថែមពីនោះ ឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យអ្នកពាក់ព័ន្ធទាំងអស់គ្នា សូមចូលរួមថែរក្សាការពារ ធ្វើយ៉ាងណាឱ្យគម្រោងមួយនេះស្ថិតស្ថេរគង់វង្ស ប្រើប្រាស់បានយូរអង្វែងទៅអនាគត។

សូមជម្រាបដែរថា៖ គម្រោងនេះមានទីតាំងស្ថិតនៅក្រុងកំពត ខេត្តកំពត គ្របដណ្តប់លើផ្ទៃដីសរុបទំហំ ៣៩៥,៧២ ហិកតា ដែលស្ថិតក្នុងសង្កាត់ចំនួន ៤ រួមមាន៖ សង្កាត់កំពង់បាយ សង្កាត់ក្រាំងអំពិល សង្កាត់កំពង់កណ្តាល និងសង្កាត់កំពង់សំរោង ក្នុងនោះ ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានទំហំ ៩,៨៤ហិកតា។

គម្រោងនេះចាប់ផ្តើមការសាងសង់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដោយចំណាយថវិកាសរុបប្រមាណ ២០លានដុល្លារអាមេរិក ដែលជាកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។

ជារួម ហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួច ចែកចេញជាពីរផ្នែកធំៗគឺ៖ (១).ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និង (២).ប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុង ដែលមានសមត្ថភាពបូមទឹកកខ្វក់ចំនួន ១៨០ម៉ែត្រគូប/ម៉ោង និងសមត្ថភាពចម្រោះទឹកកខ្វក់តាមបែបធម្មជាតិបាន ៣,៣៦០ម៉ែត្រគូប/ថ្ងៃ ៕

អត្ថបទដែលជាប់ទាក់ទង