រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំគណៈកម្មការសម្រាប់ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤

ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត លោក សុី សួន អភិបាលខេត្តស្តីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្រាប់ត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្ទឹងត្រែង។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាអំពីតួនាទី និងភារកិច្ចរបស់សមាជិក សមាជិកាគណៈកម្មការនិមួយៗ ដើម្បីឱ្យអង្គសន្និបាតអាចប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុង ស្រុក មន្ទីរ អង្គភាព ដែលជាសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបជូនថា ពិធីសន្និបាតនេះ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៦-២៧ ខែធ្នូ ឆ្នាំ២០២៣។ ឆ្លៀតក្នុងឱកាសនោះដែរ ប្រធានអង្គប្រជុំ បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សមាជិក សមាជិកាអនុគណៈកម្មការទាំងអស់ នឹងខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យពិធីសន្និបាតរបស់រដ្ឋបាលខេត្តមានដំណើរការប្រកបដោយជោគជ័យ៕
