**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត

តារាល្បីឈ្មោះ Angelina Jolie ចង់ចាកចេញពីជីវិតដ៏ធុញថប់នៅហូលីវូដ មករស់នៅកម្ពុជា

ភ្នំពេញ៖ តារាសម្តែងល្បីឈ្មោះក្នុងវិស័យហូលីវូដ លោកស្រី Angelina Jolie ដែលមានសញ្ជាតិអាមេរិក និងកម្ពុជានោះ បានបង្ហើបឲ្យដឹងនាពេលថ្មីៗនេះថា លោកស្រីពិតជាមានគម្រោងចាកចេញពីជីវិតដ៏ធុញថប់បច្ចុប្បន្ន មករស់នៅក្នុងប្រទេសកម្ពុជា ពោលគឺនៅក្នុងខេត្តបាត់ដំបង ខណៈព័ត៌មាននេះទទួលបានការស្វាគមន៍ជាច្រើនពីប្រជាជនកម្ពុជា ជាពិសេសពីប្រជាជនដែលធ្លាប់រស់នៅជិតផ្ទះ លោកស្រី Angelina Jolie នៅបាត់ដំបងនោះ។

ថ្លែងប្រាប់សារព័ត៌មាន ពលរដ្ឋខ្មែរម្នាក់មានឈ្មោះថា អ៊ឹង ផល្លា បាននិយាយថា «លោកស្រី Angelina Jolie មានរូបសម្បត្តិស្រដៀងនឹងពួកយើង រូបរាងដ៏ស្រទន់ ភ្នែក សម្បុរស្បែក សក់ និងជាពិសេសស្នាមញញឹមរបស់លោកស្រី គឺមើលទៅដូចជាជនជាតិខ្មែរ»។

ទន្ទឹមគ្នានេះ តារាស្រីវ័យ៤៨ឆ្នាំ Angelina Jolie លោកស្រីគឺចង់ចាកចេញពីជីវិតដ៏ធុញថប់ក្នុងទីក្រុង Los Angeles និងមករស់នៅផ្ទះរបស់លោកស្រីនៅអាស៉ីអាគ្នេយ៍វិញ (ផ្ទះនៅខេត្តបាត់ដំបង ប្រទេសកម្ពុជា)។ ក៏ប៉ុន្តែគម្រោងនេះត្រូវបានអូសបន្លាយពេលជាបន្តបន្ទាប់ ដោយសារមានរឿងក្តីក្តាំនៅតុលាការជាមួយអតីតស្វាមី Brad Pitt មិនទាន់ដាច់ស្រេច។ ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះ ការតស៊ូផ្លូវច្បាប់រវាងអតីតប្តីប្រពន្ធទាំងពីជិតបញ្ចប់ហើយ និងបានន័យថា ការចាកចេញពីវិស័យសម្តែងនៅហូលីវូដ មករស់នៅប្រទេសកម្ពុជារបស់លោកស្រីក៏ជិតក្លាយជាការពិតហើយដែរ។

គេនៅចាំបានថា លោកស្រី Angelina Jolie មានទំនងទំនងជាមួយតារាសម្តែង Brad Pitt ក្នុងឆ្នាំ២០០៥ និងបានរៀបការជាមួយគ្នាក្នុងឆ្នាំ២០១៤ ប៉ុន្តែអ្នកទាំងពីរក៏បានចែកផ្លូវគ្នាបន្ទាប់ពីការបាន២ឆ្នាំ ពោលគឺក្នុងឆ្នាំ២០១៦ ហើយចាប់ពីពេលនោះមក រឿងក្តីលែងលះគ្នាបានអួសបន្លាយរយៈពេលប្រាំពីរឆ្នាំហើយ ដើម្បីទាមទារសិទ្ធចិញ្ចឹមកូនទាំង៦នាក់របស់ពួកគេ។

គួរជម្រាបថា កំពូលតារាហូលីវូដ Angelina Jolie ទទួលបានសញ្ជាតិខ្មែរកាលពីឆ្នាំ២០០៥ និងបានទិញផ្ទះមួយក្នុងស្រុកសំឡូត នៃខេត្តបាត់ដំបង ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ១៥០.០០០ ហិចតា ដែលលោកស្រីធ្លាប់ប្រើប្រាស់ទីតាំងនេះ សម្រាប់ថតពាណិជ្ជកម្មឲ្យក្រុមហ៊ុន Mon Guerlain។ លោកស្រី ក៏បានទទួលយកកូនខ្មែរម្នាក់មានឈ្មោះថា Maddox ទៅចិញ្ចឹម តាំងពីកុមាររូបនោះមានវ័យ៧ខែ ពីមជ្ឈមណ្ឌលកុមារកំព្រា ខណៈបច្ចុប្បន្ន Maddox មានវ័យ២២ឆ្នាំហើយ៕

អត្ថបទដែលជាប់ទាក់ទង