ឧត្តមសេនីយ៍ត្រី ង៉ែតសុវណ្ណ អរុណដេត ជម្រុញឲ្យមន្ត្រីការិយាល័យទី៣ កងទ័ពជើងគោក អនុវត្តន៍ តួនាទីភារកិច្ច ដោយការទទួលខុសត្រូវខ្ពស់

ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តការងារឆ្នាំ២០២៤ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ត្រី ង៉ែតសុវណ្ណ អរុណដេត នាយការិយាល័យទី៣ កងទ័ពជើងគោក បានជម្រុញដល់នាយទាហាន នាយទាហានរង និងពលទាហានបណ្តាផ្នែក ការិយាល័យទី៣ កងទ័ពជើងគោក ខិតខំ និង អនុវត្ត ប្រកបដោយឆន្ទៈមោះមុតរាល់បទបញ្ជារបស់មេបញ្ជាការកងទ័ពជើងគោកបានប្រគល់ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ឧត្តមសេនីយ៍ត្រី ង៉ែតសុវណ្ណ អរុណដេត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនិងស្នាដៃរបស់នាយទាហាន នាយទាហានរង និងពលទាហាន ការិយាល័យទី៣ បានបំពេញការងារនាពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើរគួជាទិមោទនៈ ។ សូមបន្តលើកទឹកចិត្តបន្តខិតខំបន្ថែមទៀត សម្រាប់ឆ្នាំ២០២៤ ។
