**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

នាយករងវិទ្យាស្ថានទ័ពជើងគោក ដឹកនាំនិស្សិតជំនាន់ទី១២ ចុះកម្មសិក្សា ដកពិសោធន៍បញ្ចប់វគ្គ ក្នុងភូមិសាស្រ្តកងការពារព្រំដែនលេខ៥០២ នៅស្រុកសំឡូត

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ា សិទ្ធ នាយករងវិទ្យាស្ថានទ័ពជើងគោក នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំក្រុមនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី១២ ចំនួន ១០២នាក់ ចុះធ្វើកម្មសិក្សាដើម្បីដកពិសោធន៍បញ្ចប់វគ្គសិក្សា នៅក្នុងភូមិសាស្រ្តកងការពារព្រំដែនលេខ៥០២ រយៈពេល ៣២ថ្ងៃ។

ក្នុងដំណើរបេសសកម្មនេះ គោលបំណង ដើម្បីធ្វើការស្វែងយល់ វាស់ស្ទង់សមត្ថភាព និងចំណេះដឹងរបស់និស្សិតដែលបានសិក្សានៅក្នុងថ្នាក់កន្លងមក ប្រៀបធៀបជាមួយនឹងស្ថានភាពជាក់ស្តែង ដើម្បីសម្រេចគោលដៅរបស់ក្រុមនិស្សិតក្នុងការសរសេរបញ្ចប់និក្ខេបបទរបស់ខ្លួន ក្នុងភូមិសាស្រ្តទិសទី៣ សំឡូតនេះ។

លោកវរសេនីយ៍ទោ សៀម ប៊ុនស៊ីម មេបញ្ជាការកងការពារព្រំដែនលេខ៥០២ បានលើកឡើងថានេះជាលើកទី១ ដែលអង្គភាព បានទទួលការចុះធ្វើកម្មសិក្សា របស់និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី១២ ហើយក៏ជាលើកទី២ បន្ទាប់ពីនិស្សិតនាយទាហានសកម្មជំនាន់ទី១៧ ជំនាន់តេជោសន្តិភាព ក៏ធ្លាប់បានចុះធ្វើកម្មសិក្សានៅក្នុងអង្គភាពរបស់ខ្ញុំបាទកាលពីឆ្នាំ២០១៧ ផងដែរ។ ក្រោយពីមានមតិស្វាគមន៍ និងរបាយការណ៍សង្ខេបរួច លោកមេបញ្ជាការបានបញ្ជាក់ជូន អធិបតី និងប្អូនៗក្រុមនិស្សិតក្នុងអង្គពិធីថាបន្ទាប់ពីការបែងចែកទៅតាមគោលដៅចុះកម្មសិក្សា រូបលោកក៏ដូចជានាយទាហានផ្សេងទៀតក្នុងអង្គភាពទាំងមូល នឹងខិតខំរួមចំណែកសម្របសម្រួល ដោះស្រាយបញ្ហា បង្កភាពងាយស្រួលដល់ប្អូនៗ និស្សិតរាល់ចំណេះដឹង បទពិសោធន៍ ឯកសារនានា ដែលមានសារៈសំខាន់ក្នុងការងារចុះបេសកកម្មនេះ អោយបានរលូនពេញលេញតាមតម្រូវការ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ា សិទ្ធ នាយករងវិទ្យាស្ថានទ័ពជើងគោក បានថ្លែងអំណរគុណចំពោះអង្គភាព ដែលបានយកចិត្តទុកដាក់ ចំពោះក្រុមការងារ ក្រុមនិស្សិត ដែលបានចំណាយពេលវេលា និងការធ្វើដំណើរដ៏វែងឆ្ងាយ ដើម្បីមកសម្រេចគោលដៅរបស់ខ្លួន ហើយដំណើរចុះមកនេះនឹងបង្កើនជាចំណេះដឹង បទពិសោធន៍ល្អសម្រាប់ដោះស្រាយ នឹងសម្រេចការងារ ដើម្បីក្លាយជានាយទាហាន ប្រកបដោយសមត្ថភាពដឹកនាំបញ្ជា ប្រសិទ្ធភាពក្នុងការអនុវត្ត និងគុណភាពជាទីមោទនៈសម្រាប់ខ្លួនឯង ព្រមទាំងអង្គភាព នាពេលខាងមុខ មុននឹងចេញទៅបម្រើការងារ នៅតាមអង្គភាពនានា គឺនិស្សិតរបស់យើងមានភាពស៊ាំជាមួយភូមិសាស្រ្តលំបាក ចេះដឹកនាំបញ្ជាដល់កងកម្លាំងចំណុះសិទ្ធរបស់ខ្លួន ចេះកសាងសេចក្តីសម្រេចចិត្ត ក្នុងការអនុវត្តការងារប្រយុទ្ធ និងត្រៀមប្រយុទ្ធតាមបទបញ្ជារបស់ថ្នាក់លើដែលបានប្រគល់ជូនក្នុងកិច្ចការពារ កសាងប្រទេសជាតិ ក្រោមកងយោធពលខេមរភូមិន្ទតែមួយ។

ក្រោយពេលបញ្ចប់ការសំណេះសំណាល និងការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមនិស្សិត ជាមួយអតីតនិស្សិតនាយទាហានសកម្ម និងនាយទាហានទ័ពជើងគោក ដែលបានមកបំពេញការងារក្នុងអង្គភាពនេះកន្លងមករួច លោកឧត្តមសេនីយ៍ទោ នាយករងវិទ្យាស្ថានទ័ពជើងគោក និងលោកមេបញ្ជាការកងការពារព្រំដែនលេខ៥០២ បានលើកទឹកចិត្ត និងផ្តាំផ្ញើរដល់ប្អូនៗជានិស្សិតទាំងអស់ ត្រូវស្តាប់ការណែនាំរបស់ថ្នាក់ដឹកនាំ គ្រូយោធាចារ្យ រៀមច្បងដែលបានចេញមកបម្រើការងារក្នុងអង្គភាពមុនៗ តាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថា រក្សាចាស់ ពង្រឹងថ្មី ដើម្បីសាមគ្គីភាពរួមគ្នាពុះពារ ជំនះរាល់ការលំបាកទាំងឡាយ នៅពេលចុះធ្វើកម្មសិក្សាក្នុងភូមិសាស្រ្តនេះ អោយសម្រេចបានលទ្ធផលល្អមុនពេលពេលវិលត្រឡប់ទៅវិញ ៕

អត្ថបទដែលជាប់ទាក់ទង