សិក្ខាកាមមួកខៀវកម្ពុជា កំពុងសិក្សាវគ្គបណ្តុះបណ្តាលផ្នែកភាសាបារាំង នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នាស្រុកឧដុង្គ

ភ្នំពេញ៖ សិក្ខាកាមមួកខៀវកម្ពុជា នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ បាននឹងកំពុងសិក្សាបណ្តុះបណ្តាលផ្នែកភាសាបារាំង នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ក្រោមការឧបត្ថម្ភគាំទ្រទាំងថវិកានិងបច្ចេកទេសពីអង្គការ និយាយភាសាបារាំង។ វគ្គនេះមានសិក្ខាកាមទ័ពមួកខៀវកម្ពុជាចំនួន២៥នាក់ ដែលមានយោធិននារីចំនួន ២៤នាក់ និងយោធិនបុរសចំនួន ១នាក់ មានរយៈពេល២ឆ្នាំ ។
ក្នុងន័យដើម្បីធ្វើយ៉ាងណាឱ្យទ័ពមួកខៀវកម្ពុជា មានចំណេះកំរិតអន្តរជាតិក្នុងការប្រើប្រាស់ភាសាបារាំង នៅតំបន់បេសកកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។
វគ្គបណ្តុះបណ្តាលនេះ គឺជាឱកាសដ៏ល្អប្រសើរបំផុតសម្រាប់សិក្ខាកាមទាំងអស់ ក្នុងការបង្កើនចំណេះនិងជំនាញផ្នែកភាសាបារាំង ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឆ្លើយតបទៅនឹងសកម្មភាពរក្សាសន្តិភាពបូក ដែលក្នុងនោះផ្តោតសំខាន់លើការពង្រឹងកិច្ចសហការ និងការបង្កើនសមត្ថភាពកងកម្លាំងរក្សាសន្តិភាពក្នុងគ្រប់តំបន់បេសកកម្ម។
