**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ឯកឧត្ដម ឆែម សាវុធ អនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ពីនាយកដ្ឋានពន្ធនាគារក្រសួងសន្តិសុខសាធារណឡាវ ចូលជួបសំដែងការគួរសម

ភ្នំពេញ៖ នៅថ្ងៃសុក្រទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញទទួលជួបគណៈប្រតិភូជាន់ខ្ពស់ពីនាយកដ្ឋានពន្ធនាគារក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី SOMLID Daohoung Suli អញ្ជើញចូលជួបសម្ដែងការគួរសម និងជម្រាបលាបន្ទាប់ពីបានបំពេញទស្សនកិច្ចនៅកម្ពុជាត្រូវបានបញ្ចប់។

ក្នុងឱកាសនោះឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូពីនាយកដ្ឋានពន្ធនាគារក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានអញ្ជើញមកទស្សនកិច្ច ផ្លាស់ប្ដូរបទពិសោធន៍ការងារនៅប្រទេសកម្ពុជា និងបានបញ្ចប់ដោយជោគជ័យ ហើយក៏បានមកចូលជួបសម្ដែងការគួរសម និងជម្រាបលាទៅប្រទេសឡាវវិញ។ ឯកឧត្តម បន្ថែមថា ពន្ធនាគារឡាវ និងកម្ពុជាបានជួបគ្នាចំនួន០៤លើកមកហើយ ដូច្នេះឯកឧត្តមសង្ឃឹមថា គណៈប្រតិភូពន្ធនាគារឡាវនិងទទួលបាននូវការស្វាគមន៍ដ៏កក់ក្តៅពីកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី SOMLID Daohoung Suli ប្រធាននាយកដ្ឋានពន្ធនាគារ និងជាគណៈប្រតិភូក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងភាពស្និទ្ធស្នាល។ ក្នុងឱកាសជម្រាបលានាពេលនេះឯកឧត្តមក៏បានមានប្រសាសន៍ថាគណៈប្រតិភូនៃនាយកដ្ឋានពន្ធនាគារឡាវ ដែលអញ្ជើញមកទស្សនកិច្ចនាពេលនេះគឺចង់ជួបសំដែងការសួរសុខទុក្ខ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃកម្ពុជាផងដែរ។ ជាពិសេសការសហការរវាងប្រទេសជិតខាងមាន កម្ពុជា វៀតណាម ជាដើម ដើម្បីផ្លាស់ប្ដូរបទពិសោធន៍នៅតាមពន្ធនាគារផ្សេងៗនៃប្រទេសកម្ពុជា។ បន្ទាប់ពីបញ្ចប់ការទស្សនកិច្ចផ្លូវការមក ឃើញថានៅតាមបណ្ដាខេត្ត និងនៅភ្នំពេញមានលក្ខណៈល្អ ទាំងការគ្រប់គ្រង ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងវិន័យល្អ ព្រមទាំងមានការរីកចម្រើនជាងមុន។ ឯកឧត្តមបានបន្តទៀតថា ពន្ធនាគារក្រសួងសន្តិសុខសាធារណឡាវនិងមានកិច្ចប្រជុំផ្លាស់ប្ដូរបទពិសោធន៍ពន្ធនាគាររវាងប្រទេសជិតខាង ដូច្នេះឯកឧត្តមក៏បានសុំអញ្ជើញគណៈប្រតិភូពន្ធនាគារប្រទេសកម្ពុជាឱ្យទៅចូលរួមនៅឆ្នាំ២០២៤ ខាងមុខផងដែរ។ ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប្រធានគណៈប្រតិភូឡាវ បានជូនពរគណៈប្រតិភូកម្ពុជាឱ្យជួបតែសេចក្តីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច។

ជាការឆ្លើយតប ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជួសនាមឱ្យឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូពន្ធនាគារឡាវ ដែលបានមកទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តមបន្តទៀតថា ការងារគ្រប់គ្រងពន្ធនាគារនេះ យើងឃើញថាប្រទេសទាំងពីរមានការទំនាក់ទំនងល្អណាស់ ជាពិសេសក្នុងដំណើរទស្សនកិច្ចនាពេលនេះ អគ្គនាយកដ្ឋានពន្ធនាគារទាំងកម្ពុជា ឡាវ បានផ្លាស់ប្ដូរបទពិសោធន៍ល្អៗលើការងារពន្ធនាគារ ការគ្រប់គ្រងជនបរទេស ការអប់រំទណ្ឌិតទូទៅ ការងារឆ្មាំយាម អន្តរាគមន៍ ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការដោះស្រាយជីវភាព និងការចាត់តាំងពលកម្ម ការប្រើប្រាស់កាមេរ៉ា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងពាក់ព័ន្ធនឹងការងារដោះលែងអ្នកទោសមុនពេលកំណត់។ នេះហើយជាបទពិសោធន៍មិនខុសគ្នាទេរវាងប្រទេសទាំងពីរ។ ដោយតាំងនាមឱ្យ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ខ្ញុំក៏សូមស្វាគមន៍នូវដំណើរទស្សនកិច្ចនិងសូមផ្ដល់ជាយោបល់ខ្លះៗជុំវិញសហប្រតិបត្តិការនេះដូចជា៖
-ស្នើសុំឱ្យបន្តពង្រឹងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានទាំងពីរ
-សូមបន្តចែករំលែកនូវបទពិសោធន៍ព័ត៌មានគ្រប់គ្រង
-ជួយសម្រួលផ្នែកច្បាប់ គឺថាការងារពាក់ព័ន្ធគ្រប់គ្រង ថែទាំអ្នកទោសនៅក្នុងពន្ធនាគារ
-ផ្ដល់ព័ត៌មានពីមុខសញ្ញាសំខាន់ៗ ពិសេសមេខ្លោងគ្រឿងញៀន មុខសញ្ញាគ្រោះថ្នាក់ដែលផ្លាត់ចេញពីពន្ធនាគារ
-ចែករំលែកចំណុចល្អៗ បទពិសោធន៍ការងារនៃការស្ដារនីតិសម្បទា ការធ្វើសមាហរណកម្មជនជាប់ឃុំនៅក្នុងសង្គម។

ជាថ្មីម្ដងទៀតជំនួសមុខឱ្យឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមឯកឧត្តមផ្ទាល់ និងជំនួសមុខឱ្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ក៏សូមជូនពរគណៈប្រតិភូពន្ធនាគារប្រទេសឡាវក្នុងដំណើរទស្សនកិច្ចនិងការត្រឡប់ទៅប្រទេសឡាវវិញ សូមជួបប្រទះតែសេចក្តីសុខនិងសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង