ក្រុមការងារ១០០រាត្រី ជួបប្រឹក្សាការងារជាមួយ ឯកឧត្តម ឃឹម ហ្វីណង ទទួលបន្ទុកកិច្ចការបង្កើតសហគមន៍ទំនើប

ភ្នំពេញ៖ ក្រុមការងារ១០០រាត្រី មានមោទនភាពចំពោះគោលគំនិតបង្កើតសហគមន៍ទំនើបក្រោមការដឹកនាំរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដែលប្រកបដោយភាពឆ្លាតវៃ។ ការបង្កើតសហគមន៍ទំនើបគឺជាការផ្លាស់ប្តូរថ្មីនៃការធ្វើទំនើបកម្មវិស័យកសិកម្មបែបគ្រួសារដែលមិនអាចផ្គត់ផ្គង់ទីផ្សារបានទៀតទាត់ ស្ថិតស្ថេរ ទាំងតម្លៃ និងតម្រូវការ មកជាកសិកម្មជាប្រព័ន្ឋ ដែលអាចធានានូវតម្រូវការទីផ្សារ តម្លៃ និងជាពិសេសការផ្គត់ផ្គង់គ្រប់តម្រូវការ ទាន់ពេលវេលា។ សហគមន៍កសិកម្មទំនើប និងជួយសម្រួលទុកលំបាកដូចជាតម្លៃជី ដើមទុន ប្រព័ន្ឋទឹក ជាពិសេសទីផ្សារ ដល់ប្រជាកសិករ។
ក្រុមការងារ១០០រាត្រី សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម រដ្ឋមន្ត្រី ដែលបានខិតខំ យកចិត្តទុកចំពោះទុកលំបាករបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងវិស័យកសិកម្ម។ ក្រុមការងារ១០០រាត្រី ក៏សូមថ្លែងអំណរគុណដល់ ឯកឧត្តម ដែលបានផ្តល់នូវលទ្ឋភាពដល់ក្រុមការងារ១០០រាត្រី អាចចូលរួមអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
