រថយន្តក្រុងថៃ បានបើកបុកដើមឈើនាំឲ្យស្លាប់ ១៤នាក់

បាំងកក៖ ប៉ូលីសបាននិឲ្យដឹងនៅថ្ងៃអង្គារ ទី៥ ខែធ្នូ ថា រថភ្លើងពីរជាន់បានបុកដើមឈើនៅភាគខាងត្បូងប្រទេសថៃ ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ១៤ នាក់បានស្លាប់ និងរបួស ៣២ នាក់ ។
រថយន្តក្រុងផ្លូវឆ្ងាយបានធ្វើដំណើរពីទីក្រុងបាំងកក ទៅកាន់ភាគខាងត្បូងឆ្ងាយនៃព្រះរាជាណាចក្រ នៅពេលដែលវាបានបុកដើមឈើមួយដើមក្នុងខេត្ត Prachuap Khiri Khan នៅឆ្នេរសមុទ្រកាលពីយប់ថ្ងៃចន្ទ។
លោក Arnon Tangto អ្នកស៊ើបអង្កេតប៉ូលីសនៅស្រុក Huay Yang ក្នុងខេត្ត Prachuap Khiri Khan បានប្រាប់ AFP ដោយបញ្ជាក់ថា ពីការស៊ើបអង្កេតបឋម មនុស្ស ១៤ នាក់បានស្លាប់ និង ៣២ នាក់បានរងរបួស។
លោកថា មូលហេតុនៃគ្រោះថ្នាក់នេះមិនត្រូវបានគេបញ្ជាក់ទេ ប៉ុន្តែប៉ូលីសសង្ស័យថា អ្នកបើកបរបានរងរបួសធ្ងន់ ប៉ុន្តែនៅរស់រានមានជីវិតប្រហែលសម្រាកមិនបានគ្រប់គ្រាន់។
យើងកំពុងសហការជាមួយមន្ទីរពេទ្យដើម្បីពិនិត្យកម្រិតជាតិអាល់កុលក្នុងឈាមរបស់គាត់។ លោក Arnon បានបញ្ជាក់ថាប៉ូលីសកំពុងតែស៊ើបអង្កេតថាតើអ្នកស្លាប់សុទ្ធតែជាជនជាតិថៃឬមិនមែន។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង
