សម្តេចធិបតី៖ វិស័យទេសចរណ៍ មានសារៈសំខាន់ណាស់នៅក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា វិស័យទេសចរណ៍ មានសារៈសំខាន់ណាស់នៅក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន កាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ និងមុខរបរនានាទាក់ទងនឹងវិស័យទេសចរណ៍។
សម្តេចធិបតី មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តទៀតថា វិស័យទេសចរណ៍ ក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរយើងដ៏រុងរឿង ដែលយើងត្រូវខិតខំប្រឹងប្រែងទាក់ទាញទាំងទេសចរបរទេស និងទាក់ទាញវិនិយោគផងដែរ ៕

