**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

មនុស្ស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​ទៀត​រង​របួស​បន្ទាប់​ពី​បុរស​ម្នាក់​វាយ​ប្រហារ​អ្នក​ទេសចរ​នៅ​ជិត​ប៉ម Eiffel ទីក្រុង​ប៉ារីស

ក្រុងប៉ារីស៖ រដ្ឋមន្ត្រី​មហាផ្ទៃ​លោក Gerald Darmanin បាន​ឲ្យដឹងនៅ​ថ្ងៃ​សៅរ៍​ ទី២ ខែ​ធ្នូ​ថា មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ពីរ​នាក់​ផ្សេង​ទៀត​បាន​រង​របួស បន្ទាប់​ពី​បុរស​ម្នាក់​បាន​វាយ​ប្រហារ​អ្នក​ទេសចរ​នៅ​កណ្តាល​ក្រុង​ប៉ារីស ក្បែរ​ប៉ម Eiffel។

លោក Darmanin បានប្រាប់អ្នកយកព័ត៌មានថា ប៉ូលីសបានចាប់ខ្លួនបុរសអាយុ ២៦ ឆ្នាំ ជាជនជាតិបារាំង ដោយបានប្រើកាំភ្លើង Taser Stun ។

រដ្ឋមន្ត្រីមហាផ្ទៃបានបន្ថែមថា ជនសង្ស័យត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំក្នុងឆ្នាំ ២០១៦ ពីបទរៀបចំផែនការវាយប្រហារមួយផ្សេងទៀត និងស្ថិតក្នុងបញ្ជីឃ្លាំមើលរបស់សេវាសន្តិសុខបារាំង ហើយត្រូវបានគេស្គាល់ផងដែរសម្រាប់ការមានជំងឺវិកលចរិក។

ការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ៧ យប់ GMT (ថ្ងៃអាទិត្យ ម៉ោង ៣ ទៀបភ្លឺ ម៉ោងនៅប្រទេសសិង្ហបុរី) នៅពេលដែលបុរសនោះបានវាយប្រហារគូស្នេហ៍ទេសចរណ៍មួយនឹងកាំបិតនៅលើ Quai de Grenelle ដែលមានចម្ងាយប៉ុន្មានហ្វីតពីប៉ម Eiffel ធ្វើឱ្យជនជាតិអាល្លឺម៉ង់ម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។ បន្ទាប់មកគាត់ត្រូវបានប៉ូលីសដេញតាម និងបានវាយប្រហារមនុស្សពីរនាក់ទៀតដោយញញួរ មុនពេលត្រូវបានចាប់ខ្លួន។

លោក Darmanin បានលើកឡើងថា ជនសង្ស័យបានស្រែកថា Allahu Akbar (ព្រះជាម្ចាស់គឺអស្ចារ្យបំផុត) ហើយបានប្រាប់ប៉ូលីសថា គាត់មានការខកចិត្តដោយសារតែ ប្រជាជនម៉ូស្លីមជាច្រើនកំពុងស្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងនៅប៉ាឡេស្ទីន ហើយក៏មានការខកចិត្តផងដែរចំពោះស្ថានភាព Gaza ។

ការិយាល័យ​រដ្ឋអាជ្ញា​ប្រឆាំង​ភេរវកម្ម​បាន​បញ្ជាក់ថា​ខ្លួន​ទទួល​បន្ទុក​លើ​ការ​ស៊ើបអង្កេត។

ប្រភព៖ CNA

ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង

 

អត្ថបទដែលជាប់ទាក់ទង