**សហភាពអង្គការសង្គមស៊ីវិល ចេញសេចក្ដីថ្លែងការណ៍ អំពីការចុះសិក្សាស្រាវជ្រាវការពិតចំពោះការចោទប្រកាន់របស់យុវជនមួយក្រុមថារោងចក្រឱសថចិន បង្កផលប៉ះពាល់ដល់បរិស្ថាន**អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សេចក្ដីថ្លែងការណ៍ស្តីពីការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់**លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដល់កម្លាំងនគរបាលក្រោមឱវាទ**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង អញ្ចើញចុះសួរសុខទុក្ខ និងនាំយកថវិកាជូនដល់ សមាជិកក្រុមប្រឹក្សាឃុំសន្តិភាព និងជំទប់ទី១ឃុំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅខេត្តកំពត**រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម**ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំគោលការណ៍រៀបចំកម្មវិធីប្រឡងចៀរជ័រកៅស៊ូ និងពិធីប្រារព្ធខួប១០០ឆ្នាំ នៃដើមកៅស៊ូចំណាស់ជាងគេនៅកម្ពុជា**ឯកឧត្តម ហួត ហាក់ ដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារផែនទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៣ បង្ហាញវឌ្ឍនភាពថ្មីរបស់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត**កម្ពុជារកវិធីសាស្ត្រថ្មី ក្នុងការនាំចេញអង្ករ ដែលអាចដឹកបានច្រើន និងមានតម្លៃទាប**អាវុធហត្ថខេត្តបន្ទាយមានជ័យ រៀចំពិធីបិទវគ្គហ្វឹកហ្វឺន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេល៤៥ថ្ងៃ ប្រកបដោយភាពជោគជ័យ**មន្ទីរបរិស្ថានខេត្តបាត់ដំបង ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹង ក្រុមមាតាធម្មជាតិ និងសារព័ត៌មានបណ្តាញសង្គមមួយចំនួនតូច ផ្សព្វផ្សាយព័ត៌មានចាស់ទាក់ទិននឹងការបំពុលស្ទឹងសង្កែ**តោះមកស្គាល់ សាលយុត្តិតេជោ ឬសាលាក្តីខ្មែរក្រហម**លោកជំទាវបណ្ឌិត ជា សិរី៖ ទោះបីរងសម្ពាធពីខាងក្រៅ ប្រព័ន្ធធនាគារកម្ពុជា នៅបន្តមានភាពរឹងមាំ**យន្តហោះរបស់ក្រុមហ៊ុន Singapore Airlines ចុះចតជាបន្ទាន់នៅទីក្រុងបាងកក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួស៣០នាក់**សិក្ខាកាមនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ទទួលបានការងារធ្វើ និងកំពុងហាត់ការ ១០០%**អ៊ីរ៉ង់នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៨ ខែមិថុនា**ព្រះរាជអាជ្ញា ICC ស្នើសុំដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស់**នាយករដ្ឋមន្ត្រីក្រិកស្វាគមន៍ចំពោះរថយន្តក្រុងអគ្គិសនីដែលផលិតដោយប្រទេសចិន**រដ្ឋមន្ត្រីការពារជាតិ៖ ចិនយកចិត្តទុកដាក់លើការធ្វើទំនើបកម្មយោធារបស់កម្ពុជា

សម្ដេចតេជោ៖ បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំម្នះ ៧ មករា ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ។

តាមរយៈផេកផ្លូវការនាព្រឹកថ្ងៃទី០២ ខែធ្នូនេះ សម្ដេចតេជោ បានសរសេរថា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៣)។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។

សម្ដេចបន្តថា«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទី បានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

សម្ដេចតេជោគូសបញ្ជាក់ថា មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕

អត្ថបទដែលជាប់ទាក់ទង