សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុធីន ខ្លាំងសែង (Sutin Klungsang) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។
ជំនួបខាងលើនេះបានធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ៕
