ពន្ធនាគារខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំពង្រឹងសន្តិសុខ និងអនុវត្តបទបញ្ជាផ្ទៃក្នុង ប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្ត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពង្រឹងសន្តិសុខ និងអនុវត្តបទបញ្ជាផ្ទៃក្នុង ប្រចាំខែវិច្ឆិកា និងលើកទិសដៅបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកឧត្តមអគ្គានុរក្សថ្នាក់.២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម។
កិច្ចប្រជុំនាឱកាសនេះក៏មានការចូលរួមពីលោកអនុប្រធានពន្ធនាគារ លោកនាយការិយាល័យ និងមន្ត្រីនៃពន្ធនាគារខេត្តកំពង់ចាមជាច្រើនរូបទៀត។
យោងតាមអនុសាសន៍របស់ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ មានអនុប្រសាសន៍ថា ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន វិស័យពន្ធនាគារ នៅមានបញ្ហាប្រឈម ចំពោះមុខ និងនៅពេលខាងមុខ ដែលយើងត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។ ហើយឯកឧត្តម អគ្គនាយក ក៏បានកំណត់ទិសដៅអាទិភាពចំនួន៣៖
ទី១-រៀបចំហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារអោយឆ្លើយតបកំណើនជនជាប់ឃុំ
ទី២-បណ្តុះបណ្តាលធនធាន និងរៀបចំនួនមន្ត្រីអោយឆ្លើយតបចំនួនជនជាប់ឃុំ
ទី៣-អភិវឌ្ឍន៍សមត្ថភាពមន្រ្តី អោយដើរទាន់យុគសម័យបច្ចេកវិទ្យាឌីជីថល។
