**ក្រសួងបរិស្ថាន ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)**សិស្ស-និស្សិតនៃវិទ្យាស្ថាន NPIC បានដាក់បង្ហាញស្នាដៃរាប់រយរបស់ខ្លួនក្នុងខួប១៩ឆ្នាំ**អគ្គស្នងការនគរបាលជាតិ ដាក់ចេញនូវភារកិច្ចសំខាន់ៗចំនួន ១០ចំណុច ដើម្បីឲ្យកងកម្លាំងនគរបាលជាតិ បន្តអនុវត្តសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម**ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តរតនគិរី**អគ្គនាយកពន្ធនាគារ អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ**ស្វីស បញ្ជាក់ជំហរបន្តពង្រឹងទំនាក់ទំនងការទូតនិងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមរយៈការបន្តជួយការលើកកម្ពស់សុខុមាលភាពប្រជាជន ស្រ្តី និងកុមារកម្ពុជា**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយ អគ្គនាយកវិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវរបស់ចិន**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងក្រុមវិភាគ និងប្រឹក្សាយោបល់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយ អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជា (OHCHR)**វិទ្យាស្ថានNPIC ប្រារព្ធខួប១៩ឆ្នាំ ជាមួយនឹងមោទកភាពនៃការបណ្តុះបណ្តាលធនធានបច្ចេកទេសនៅកម្ពុជា**ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចូលរួមក្នុងពិធីអបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៩ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤)**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីអបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៩ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៤)**កាកបាទក្រហមកម្ពុជា បើកវគ្គផ្សព្វផ្សាយស្តីអំពី “បរិយាបន្ន និងទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ”**អភិបាលខេត្តកំពត ស្នើឱ្យអាជីវករ សេវាករ ក្នុងខេត្តទាំងអស់ត្រូវប្រើភាពស្មោះត្រង់ដើម្បីរក្សាកំណើនភ្ញៀវទេសចរ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយរដ្ឋបាលខេត្តស្វាយរៀង រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ»**ក្រសួងព័ត៌មាន​ នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលលើមុខវិជ្ជាជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» រយៈពេល ៣ថ្ងៃ**សមាគមក្រុមការងារ១០០រាត្រី ចេញថ្លែងការណ៍គាំទ្រចំពោះគោលនយោបាយរបស់ក្រសួងបរិស្ថានអំពីសកម្មភាពការងារមានការប្រែប្រួលយ៉ាងខ្លាំងក្នុងវិស័យបរិស្ថាន**រដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបសម្តែងការគួរសមជាមួយ នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)**សហភាពអង្គការសង្គមស៊ីវិល ព្រមទាំងបណ្ដាអង្គការសមាគមដែលជាសមាជិក ចេញថ្លែងការណ៍គាំទ្រចំពោះគោលនយោបាយរបស់ក្រសួងបរិស្ថានអំពីសកម្មភាពការងារមានការប្រែប្រួលយ៉ាងខ្លាំងក្នុងវិស័យបរិស្ថាន**អាជ្ញាធរជាតិអប្សរា ធ្វើបទបង្ហាញស្តីពី ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្របុរាណក្នុងតំបន់អង្គរ ដល់និស្សិតកម្ពុជា និងនិស្សិតសិង្ហបុរី ចំនួន៤១នាក់

ឧត្តមសេនីយ៍ត្រី បោន ប៊ិន៖ អតីតយុទ្ធជន គឺជាវីរភាពដ៏អង់អាច ក្លាហាន ដែលបានពលិកម្ម បូជាសាច់ស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាទីស្នេហានៃយើង

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និង ពិការ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ ទិវាកំណើតកងយោធពលខេមភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៣)។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះបងប្អូនដែលជាអតីតយុទ្ធជនដោយក្ដីនឹករលឹកជាទីបំផុត។

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានលើកឡើងថា អតីតយុទ្ធជន គឺជាវីរភាពដ៏អង់អាច ក្លាហាន មោះមុត និងមានគុណបំណាច់ដ៏ធំធេង ដែលបានពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាទីស្នេហានៃយើង។ លោកឧត្ដមសេនីយ៍ត្រី បានបញ្ជាក់ទៀតថា ការធ្វើពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរៈអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណៈភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្តថាជាមួយនឹងគុណដ៏មហាធំធេងមិនអាចកាត់ថ្លៃបាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក៏ដូចជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារ អតីតយុទ្ធជនពលី មរណៈ តាមរយៈការទំនុកបម្រុងឧបត្ថម្ភនិងជួយសម្រួលលើកកម្ពស់ជីវភាពរបស់ពួកគាត់។ ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានឧបត្ថម្ភដល់យោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និងពិការ ក្នុងម្នាក់ៗទទួលបាន អង្ករទម្ងន់ ២៥គីឡូក្រាម, ត្រីខចំនួន ០២យួរ, ទឹកផ្លែឈើចំនួន ០១កេស, ទឹកបរិសុទ្ធចំនួន ០២យួរ, មីចំនួន ០១កេស និងថវិកាចំនួន២០០,០០០រៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង