**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

យោធិនចូលនិវត្តន៍ និងពិការ ស្ទើរពេញមួយជីវិតបានធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការកងទ័ពជើគោក នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរ​សក្តិ និងគ្រឿងឥស្សរិយយសជូនយោធិនចូលនិវត្តន៍ យោធិនពិការ ត្រូវផ្ទេរចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ដែលពិធីនេះបានធ្វើឡើងនៅកងពលតូចលេខ១៤ កងទ័ពជើងគោក ខេត្តពោធិ៍សាត់ ។

ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បានថ្លែងនូវការដឹងគុណ ចំពោះយោធិនចូលនិវត្តន៍ យោធិនពិការគ្រប់រូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ហើយស្ទើរពេញមួយជីវិត បានធ្វើពលិកម្មគ្រប់យ៉ាង ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ។

ក្នុងន័យនេះ ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បាន បញ្ជាក់ថា ពលិកម្មប្រកបដោយវីរភាព និងស្មារតីស្នេហាជាតិនៅគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងនិងការពារសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើន ។ ទោះបី បង ប្អូន បានសម្រាកពីការងារក៍ពិតមែន តែការរួមចំណែកដល់សង្គមជាតិនាពេលកន្លងមក បានចូលរួមការកសាង និងអភិវឌ្ឍន៍ ការថែរក្សាសន្តិភាព ស្ថិរភាព និងការកែទម្រង់កងយោធពលខេមរភូមិន្ទ ពិសេសការចូលរួមចំណែកកសាងជាតិជាមួយរាជរដ្ឋាភិបាលគ្រប់តំណាក់កាល ។

ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បានផ្ដាំផ្ញើដល់ យោធិនចូលនិវត្តន៍ ទាំងអស់ពេលវិលត្រឡប់ទៅរួមរស់ជាជនស៊ីវិលត្រូវបន្តថែរក្សានូវតំលៃថ្លៃថ្នូររបស់កងទ័ព និងចូលរួមសហការជាមួយអជ្ញាធរដែនដី បន្ថែតរក្សាសុខសន្តិភាពឲ្យបានដាច់ខាត។

តាមសេចក្តីរាយការណ៍អនុវត្តតាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងា ឆ្នាំ២០២៣នេះ យោធិនចំនួន ១៩នាក់ ចំណុះកងពលតូចអន្តរាគមន៍លេខ១៤ កងទ័ពជើងគោក ត្រូវបានផ្ទេរចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ក្នុងនោះយោធិនសោធននិវត្តន៍មានចំនួន ១១នាក់, យោធិនពិការចំនួន ៨នាក់ ។ ចំពោះឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ទោ ១នាក់ ,ឧត្តមសេនីយ៍ត្រី ១នាក់, វរសេនីយ៍ឯក ២នាក់, អនុសេនីយ៍ឯក ២នាក់, អនុសេនីយ៍ទោ ១នាក់ ។

នៅក្នុឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណា បានប្រគល់ថវិកាជូនយោធិនសោធន៍និវត្តន៍ទាំង ១៩នាក់ ក្នុង១ម្នាក់ៗ ទទួលបានថវិកាចំនួន ៤០ម៉ឺនរៀន ក្នុងនោះ ថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចាន់មុន្នី ចំនួន ២០ម៉ឺនរៀល ថវិកាកងពល ១០ម៉ឺនរៀល និងសប្បុរសជនចំនួន ១០ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង