**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ជនជាតិចិនចាក់សម្លាប់ជនជាតិចិនដូចគ្នាស្លាប់នៅក្រុងព្រះសីហនុ

ភ្នំពេញ៖ ជនជាតិចិនម្នាក់ត្រូវចិនដូចគ្នាយកកូនកាំបិតចាក់បណ្ដាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល​​​នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ​​ កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣..។

សមត្ថកិច្ចបានឱ្យដឹងថា​​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌម្រិតធ្ងន់ កាលពីយប់ថ្ងៃទី២៣ម្សិលមិញ​​ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចមុខកាស៊ីណូយ៉ាឌូលី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានជនសង្ស័យ២នាក់ ជាជនជាតិចិន (មិនស្គាល់អត្តសញ្ញាណ) បានយកកូនកាំបិត ធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសរួចជិះម៉ូតូគេចខ្លួនបាត់។ ​​

ក្រោយពីទទួលបានដំណឹងខាងលើ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះទៅទីតាំងកើតហេតុ សួរនាំអ្នកនៅជុំវិញកន្លែងកើតហេតុ ពិនិត្យកាមេរ៉ាសុវត្ថិភាព ទើបដឹងថា មានជនរងគ្រោះ និងមិត្តភក្តិ៣នាក់ទៀត បានអង្គុយហូបស៊ុបនៅហាងសាច់អាំងតុងប៉ី បន្ទាប់ពីហូបរួចជនរងគ្រោះ និងមិត្តភក្តិទាំង៣នាក់ បានដើរសំដៅទៅរករថយន្តរបស់ពួកគេ ស្រាប់តែពេលនោះមានជនសង្ស័យចំនួន២នាក់ ដោយក្នុងនោះមានជនសង្ស័យម្នាក់ឈរនៅខាងក្រោយ Pass App (មុខហាងសាច់អាំងតុងបុី) ត្រៀមធ្វើសកម្មភាពចំណែកម្នាក់ទៀតអង្គុយនៅលើម៉ូតូ ចំណុចក្រោមដើមឈើត្រៀមដឹកគ្នារត់គេច។​​

លុះក្រុមជនរងគ្រោះដើរជិតដល់រថយន្ត ជនសង្ស័យឈរនៅក្រោយផាសអេប​​​ (Pass App) បានធ្វើសកម្មភាពរត់មកចាក់ជនរងគ្រោះឈ្មោះ ម៉ី ចាស៊ុន MEI JASON ជនជាតិចិន សញ្ជាតិអាម៉េរិក ចំនួន១កាំបិតបណ្តាលឱ្យរងរបួសកំភ្លៅខាងឆ្វេងផ្នែកពីក្រោយ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យ បានរត់ឡើងជិះម៉ូតូម៉ាក Honda Click ពណ៌ស គេចខ្លួនទៅបាត់ទាំងពីរនាក់តែម្ដង។​ ​​​

ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ចូនទៅសង្រ្គោះ​​ នៅមន្ទីរពេទ្យតែជាអកុសលរបួសមានសភាពធ្ងន់ធ្ងរខ្លាំងពេកបណ្ដាលឱ្យជនរងគ្រោះស្លាប់។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវតាមនីតិវិធីច្បាប់ ដើម្បីស្វែងរកចាប់ជនដៃដល់៕

អត្ថបទដែលជាប់ទាក់ទង