**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល

ចំនួនសត្វស្លាបប្រភេទកម្រ នៅដែនជម្រកសត្វព្រៃកែវសីមា មានឡើង មានចុះ នៅក្នុងឆ្នាំ២០២៣នេះ

ភ្នំពេញ៖ យោងតាមប្រភពពីអង្គការ USAID មរតកបៃតង បានឱ្យដឹងថា ដែនជម្រកសត្វព្រៃកែវសីមា ជាជម្រកនៃប្រភេទសត្វស្លាបទឹក និងប្រភេទសត្វស្លាប ហើរដ៏កម្រជាច្រើនទៀត។ ព្រៃស្រោងស្ងួតនៅភាគខាងលិចនៃតំបន់ការពារធម្មជាតិ ក៏ផ្តល់នូវ ជម្រកដ៏ល្អឥតខ្ចោះសម្រាប់ប្រភេទសត្វជិតផុតពូជដូចជា សត្វត្រយងយក្ស សត្វក្រៀល និង សត្វត្រដក់តូចក្នុងការស្វែងរកចំណី បង្កាត់ពូជ និង ធ្វើសំបុកនៅក្នុងដែនជម្រកសត្វព្រៃដែល អាចផ្ដល់សុវត្ថិភាពឱ្យពួកវាបាន។

ដើម្បីអភិរក្សសត្វស្លាបដ៏កម្រទាំងនេះ USAID មរតកតង សហការជាមួយអង្គការ សមាគមអភិរក្សសត្វព្រៃ (WCS) បានបង្កើតកម្មវិធីការពារសំបុកសត្វស្លាបជិតផុតពូជ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។ ក្នុងអំឡុងរដូវធ្វើសំបុកឆ្នាំ២០២៣ សំបុកសត្វត្រ ដក់តូចចំនួន ៤០ ត្រូវបានរកឃើញ និងត្រូវបានការពារ ដែលបង្ហាញពីការកើនឡើងគួរឱ្យកត់ សម្គាល់ពីសំបុកចំនួន ២៧ ដែលបានកត់ត្រាទុកក្នុងឆ្នាំ២០២២។

ផ្ទុយទៅវិញ សត្វត្រយង យក្សដែលជិតផុតពូជត្រូវបានគេរកឃើញការថយចុះនៃចំនួនសំបុក ដែលត្រូវបានត្រួតពិនិត្យ និងការពារនៅឆ្នាំ២០២៣ ដោយមានតែសំបុកមួយប៉ុណ្ណោះត្រូវបានរកឃើញ ហើយ កូន សត្វត្រយងយក្សពីរក្បាលបានហើរចេញពីសំបុកដោយជោគជ័យ បើធៀប កាលពីឆ្នាំ២០២២ ដែលឆ្នាំនោះសំបុកពីរត្រូវបានការពារ ហើយកូនសត្វត្រយងយក្សបីក្បាល បានហើរ ចេញពីសំបុកដោយជោគជ័យ។

ការធ្លាក់ចុះសត្វត្រយងយក្សនេះ ឆ្លុះបញ្ចាំងពីបញ្ហាប្រឈមក្នុងការស្រាវជ្រាវតាម ដាននៃប្រភេទសត្វជិតផុតពូជដែលនៅសេសសល់ក្នុងចំនួនដ៏តិចតួចនេះ ហើយក៏បង្ហាញ ពីសារៈសំខាន់នៃការការពារសត្វស្លាបកម្រ ដែលនៅសេសសល់ទាំងនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង