**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម ស្វាយ សំអ៊ាង៖ រាជរដ្ឋាភិបាលបានដាក់ចេញការធ្វើវេទិកាសាធារណៈ ជាការក្រមូលផ្តុំបញ្ហាប្រឈមនានា ហើយជាការផ្សព្វផ្សាយគោនយោបាយរបស់រាជរដ្ឋាភិបាលនៃការអភិវឌ្ឍន៍ជាតិ

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានថ្លែងថា ប្រជាពលរដ្ឋនៅស្រុកបុរីអូរស្វាយសែនជ័យបានសំណូមពរទៅលើ វិស័យហេដ្ឋារចនា សម្ព័ន្ធ ផ្លូវ ស្ពាន មណ្ឌលសុខភាព បណ្តាញអគ្គីសនី បំពាក់ប្រព័ន្ធInternet គឺមាននៅក្នុងផែនការអភិវឌ្ឍន៍របស់មន្ទីរអង្គភាពខេត្ត រឺផែនការអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល។

ឯកឧត្តម ស្វាយ សំអ៊ាង ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ ពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត បានធ្វើឡើងនៅឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ដែលមានមន្រ្តីរាជការ និងប្រជាពលរដ្ឋ៣២២នាក់ចូលរួម។

ជាមួយនិងរបាយការណ៍នៃការអភិវឌ្ឍន៍ខេត្ត ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា៖ ក្នុងឆ្នាំ២០២៣ រដ្ឋបាលខេត្ត បានដោះស្រាយនូវបញ្ហាប្រឈមផ្នែកសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ការពារនិងបង្រ្កាបបទល្មើសធនធានធម្មជាតិ លើកកំពស់សោភ័ណ្ឌភាពក្រុង អនាម័យ និងបរិស្ថាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ ស្ពាន ប្រព័ន្ធធារាសាស្រ្ត ការពង្រីកបណ្តាញ ចែកចាយអគ្គិសនី និងបណ្តាញផ្គត់ផ្គង់ទឹកស្អាត ការចុះបញ្ជីដីធ្លី និងការផ្តល់បណ្ណកម្មសិទ្ធិដី ធ្លី ការអភិវឌ្ឍ វិស័យទេសចរណ៍ ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកនាំគ្រប់គ្រង ការផ្តល់សេវាសុខាភិបាល និងអប់រំ ការលើកកំពស់យេនឌ័រ ការងារសង្គមកិច្ច ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច សង្គម និងសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តាយព្រំដែនកម្ពុជា ឡាវជាដើម។

នៅអង្គវេទិកាមានការចូលសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានអនុប្រធាមន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលជួបការលំបាក់និងសំណូមពរ។

ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តឡើងថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ កំលាំងមានសមត្ថកិច្ច ដៃគូរអភិវឌ្ឍន៍ចូលរួមឱ្យបានច្រើន ដើម្បីដឹងពីទុក្ខកង្វល់ បញ្ហាប្រឈម ដាក់ចូលក្នុងផែនការអភិវឌ្ឍន៍។

គោលបំណងសំខាន់នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និង តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានលើកឡើង។ ដែលនៅស្រុកបុរីអូរសែនជ័យ បានទទួលនូវការសំណូមពរ និងបញ្ហាកង្វល់របស់ប្រជាពលរដ្ឋចំនួន៤៣សំណូមពរ ក្នុងនោះបាន ដោះស្រាយនៅវេទិកាផ្ទាល់បានចំនួន១៩សំណូមពរ ដោយឡែក ដោយឡែក២៤សំណូមពរ ទៀត បានជូនដល់ក្រុមការងាររដ្ឋបាលខេត្តដើម្បីធ្វើការដោះស្រាយជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង