**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អភិបាលខេត្តស្ទឹងត្រែង៖ ថ្វីត្បិតវិស័យសុខុមាលភាពជនពិការសម្រេចបានសមិទ្ធផលធំធេងក៏ដោយ ក៏បងប្អូនជនមានពិការភាពនៅមានឧឧបសគ្គជាច្រើនទៀត ដែលយើងត្រូវតែបន្ដយកចិត្តទុកដាក់ដោះស្រាយ


ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ពិតណាស់ថា ថ្វីត្បិតតែការសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង លើវិស័យសុខុមាលភាពជនពិការយ៉ាងណា ក៏ដោយ ក៏បងប្អូនជនមានពិការភាពនៅមានឧឧបសគ្គជាច្រើនទៀត ដែលយើងត្រូវតែបន្ដយកចិត្តទុកដាក់ដោះស្រាយ បញ្ហាទាំងនោះឱ្យកាន់តែទូលំទូលាយ និងក្ដាប់បានព័ត៌មានគ្រប់ជ្រុងជ្រោយ។

ក្នុងពិធីប្រគល់បណ្ណសម្គាល់ជនមានពិការភាព នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនឯកឧត្ដមផ្ទាល់ ពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួម ជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន និងក្មួយៗជនមានពិការភាពទាំងអស់ ក្នុងពិធីប្រគល់ប័ណ្ណ សម្គាល់ជនមានពិការភាព ដល់ជនមានពិការភាព នាឱកាសដ៏វិសេសវិសាលនេះ។

​ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម​បានសម្ដែងការកោរសរសើរចំពោះមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្ទឹងត្រែង សាលាក្រុង ស្រុក និងឃុំ សង្កាត់ ទាំងអស់ដែលតែងតែរួមគ្នាជាមួយធ្លុងមួយ ក្នុងការអនុវត្តការកំណត់ អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម ​និងសិទ្ធិជាមូលដ្ឋានជូនដល់បងប្អូនក្មួយៗដែលមានពិការភាព សម្រេចបាន នូវសមិទ្ធផលជាច្រើនគួឱ្យកត់សម្គាល់។

​ឯកឧត្តម​បន្ថែមថា ក្នុងបិរបទនេះ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាកត្តាដ៏សំខាន់ដើម្បីសម្រេចបាន “កណើនសេដ្ឋកិច្ចគ្រួរសារ ប្រកបដោយសមភាព និងបរិយាបន្ន ដោយឈរលើស្មារតីទទួលខុសត្រូវចំពោះសន្ដិសុខប្រាក់ចំណូលរបស់ប្រជាជន រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម គឺ​ “ ការកសាងប្រព័ន្ធគាំពារ សង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធិភាព និងចរីភាពហរិញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ ភាពក្រីក្រ ភាពរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍន៍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ច ”

ឯកឧត្តម​លេីកឡេីងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា បានជំរុញការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅទូទាំងប្រទេសចាប់តាំងពីឆ្នាំ២០២០ ដើម្បីរៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មពិការភាពឱ្យមានបទដ្ឋានជាក់លាក់រួមមួយ ប្រកបដោយសង្គតិភាព តាម ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រង់ពិការភាព សម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅជនមានពិការភាព ក្នុងការលើកកម្ពស់ជីវភាព ការទទួលបានសេវាសង្គមការអភិវឌ្ឍដល់ជនមានពិការភាព កិច្ចអន្តរាគមន៍នានា និងប្រើ ប្រាស់ជាទិន្នន័យសម្រាប់កំណត់ក្រុមគោលដៅរបស់កម្មវិធី និងរបស់កម្មវិធី និងរបបក្នុងប្រព័ន្ធគាំពារសង្គម។ ការផ្ដល់ បណ្ណសម្គាល់ជនមានពិការភាព ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពក្នុងការចូលរួមសកម្មភាពសង្គម សេដ្ឋកិច្ច និងបានអត្ថប្រយោជន៍ពីវិស័យសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល និងអ្នកផ្ដល់សេវាផ្សេងៗ ប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

តាមរយៈរបាយការណ៍របស់ លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា៖ បច្ចុប្បន្ននេះ ជនមានពិការភាព ត្រូវបានកំណត់អត្តសញ្ញាណកម្ម ដោយជនបង្គោល ឃុំ សង្កាត់ នៅទូទាំង ខេត្តស្ទឹងត្រែងមានចំនួន ២,៧៧៧ នាក់ ហើយបានផលិតបណ្ណសម្គាល់បាន ចំនួន ២,២១២ បណ្ណ។

ឯកឧត្តម​អភិបាលខេត្តបញ្ជាក់ថា «ពិតណាស់ថា ថ្វីត្បិតតែការសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង លើវិស័យសុខុមាលភាពជនពិការយ៉ាងណា ក៏ដោយ ក៏បងប្អូនជនមានពិការភាពនៅមានឧឧបសគ្គជាច្រើនទៀត ដែលយើងត្រូវតែបន្ដយកចិត្តទុកដាក់ដោះស្រាយ បញ្ហាទាំងនោះឱ្យកាន់តែទូលំទូលាយ និងក្ដាប់បានព័ត៌មានគ្រប់ជ្រុងជ្រោយ» ៕

អត្ថបទដែលជាប់ទាក់ទង