**ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បេីកកិច្ចប្រជុំស្តីអំពីការដាក់ចេញផែនការសម្រាប់ផែនការងារធនធានមនុស្ស**រដ្ឋមន្ត្រីបរិស្ថាន ចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល អំពីការបេីកទំព័រថ្មីនៃការធ្វេីពាណិជ្ជកម្មកាបូន**អភិបាលខេត្តក្រចេះ៖ យើងទាំងអស់គ្នាបានចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា**លទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣**ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូទស្សនកិច្ចនៅខេត្តហាណាម សិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា ផ្សព្វផ្សាយជូនពលរដ្ឋ**សម្តេចធិបតី​ អញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប**មេដឹកនាំនៃសេវាកម្មខ្សែភ្លើងសាកលធំៗចំនួនបួនបានជួបប្រជុំគ្នាដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនិងដោះស្រាយបញ្ហាប្រឈមនានា**ក្រុមហ៊ុនសកលលោកកំពុងសម្លឹងមើលការវិនិយោគដ៏មានសក្ដានុពលដែលជំរុញការអភិវឌ្ឍន៍បៃតងរបស់ប្រទេសចិន**ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​អ៊ីស្រាអែល​បានសំដៅ​ទៅ​លើ​រដ្ឋធានី​ស៊ីរី**សភា​អាមេរិក​បានបោះឆ្នោត​បណ្ដេញ​លោក George Santos សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​ចេញពី​សភា​ចំពេល​មាន​រឿងអាស្រូវ​ឧក្រិដ្ឋកម្ម**អ៊ីស្រាអែល​បានបន្ត​ការ​វាយ​ប្រហារ​នៅ​ហ្គាហ្សា ខណៈ​ដែលបទ​ឈប់​បាញ់​ត្រូវ​ផុត​កំណត់**សម្តេច ម៉ែន សំអន៖ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះជីវិតពលរដ្ឋកម្ពុជាទេ ប៉ុន្តែបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល**លោក Xi បានផ្ញើលិខិតអបអរសាទរទៅកាន់សន្និសីទការយល់ដឹងអំពីប្រទេសចិន**ចិន និងវៀតណាម បានបើកកិច្ចប្រជុំគណៈកម្មាធិការដឹកនាំស្តីពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ**អត្ថាធិប្បាយ÷ការកើនឡើងនៃសេដ្ឋកិច្ចចិន បានបង្កើនទំនុកចិត្តរបស់ពិភពលោក**លោក Xi បានត្រួតពិនិត្យការិយាល័យបញ្ជាការតំបន់សមុទ្រចិនខាងកើតនៃឆ្មាំសមុទ្រចិន**Tesla បានបើកដំណើរការ Cybertruck SUV បន្ទាប់ពីការពន្យារពេល ២ ឆ្នាំ**មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកូរ៉េ សង្ឃឹមថា កម្លាំងកម្ពុជា-កូរ៉េ នឹងប្រគៀកស្មារគ្នា ក្នុងប្រតិបត្តិការរក្សាសន្តិភាព**តើម៉ុងហ្គោលីបានជួយសហភាពសូវៀតក្នុងសង្គ្រាមលោកលើកទី២ដោយរបៀបណា?**អ្នកនេសាទម្នាក់ ប្រគល់ត្រីរាជមួយក្បាលទម្ងន់ ៧៥គីឡូក្រាម ជូនមន្ត្រីជំនាញជលផល លែងចូលទន្លេវិញ

សម្តេចធិបតី៖ ការដាក់គោលដៅក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ មិនមែនជាការស្រមៃឡើយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការដាក់គោលដៅដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឬជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ មិនមែនជាការស្រមើស្រមៃឡើយ។ ទោះយ៉ាងណា សម្តេចបានគូសបញ្ជាក់ថា បើទោះជាមានការចោទថា «ជាការស្រមើស្រមៃ» ក្ដី តែវាទាមទារនូវការស្រមៃនិងការដាក់ទិសដៅ ដើម្បីឱ្យយើងខំប្រឹងសម្រេចឲ្យបាន។

ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨,១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋាភិបាលអាចមិនចាំបាច់កំណត់សូចនាករឆ្នាំ២០៥០ ឱ្យក្លាយជាប្រទេសអ្នកមានក៏បាន ពោលគឺអាចដាក់ក្នុងកម្រិតណាមួយ ហើយមិនបាច់ខំប្រឹងទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលត្រូវដាក់ក្តីរំពឹងឲ្យខ្ពស់ ហើយខំប្រឹងសម្រេចឲ្យបាន ដើម្បីយកផលជូនដល់ប្រជាជនកម្ពុជាឲ្យបានកាន់តែច្រើន។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដាក់គោលដៅនៅឆ្នាំ២០៥០ ដើម្បីក្លាយជាប្រទេសអ្នកមាន ហើយខិតខំសម្រេចឲ្យបាន គឺជាភារកិច្ចនិងបេសកកម្មដែលរាជរដ្ឋាភិបាលត្រូវធ្វើសម្រាប់ជាតិនិងប្រជាជន ៕

អត្ថបទដែលជាប់ទាក់ទង