**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តមផុសសុវណ្ណ៖ ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់ក្នុងការអប់រំ និងបញ្ជ្រាបវប្បធម៌កម្ពុជា-ចិន

ភ្នំពេញ៖ ឯកឧត្តមផុសសុវណ្ណបានមានប្រសាសន៍ថា ក្រៅពីផ្សព្វផ្សាយព័ត៌មានដល់សាធារណជន ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ គឺពិតដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និង ការបញ្ជ្រាបវប្បធម៌រវាងកម្ពុជា និងចិនតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ។
នៅក្នុងវេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និង វេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី ៣ នៅឯសណ្ឋាគាសុខាភ្នំពេញ ឯកឧត្តមផុសសុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មានមានប្រសាសន៍ថា អ្នកសារព័ត៌មានបានផ្សព្វផ្សាយតាមរយៈមធ្យោបាយផ្សេងៗដូចជាសៀវភៅ ទស្សនាវដ្ដី កម្មវិធីទូរទស្សន៍ និងអ៊ិនធឺណិតជាដើម ប្រព័ន្ធផ្សព្វផ្សាយអាចបញ្ជ្រាបចំណេះដឹងវប្បធម៌ផ្សេងៗដល់សាធារណជន និងលើកកម្ពស់អក្ខរកម្មវប្បធម៌របស់ប្រជាជន។ លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយក៏ផ្តល់ឱ្យទស្សនិកជននូវធនធានសិក្សាជាច្រើន ដូចជាវគ្គបង្រៀនវប្បធម៌ បាឋកថា និងការតាំងពិព័រណ៌ជាដើម ដើម្បីជួយមហាជនឱ្យយល់ដឹងយ៉ាងស៊ីជម្រៅ អំពីអត្ថន័យ និងលក្ខណៈពិសេសនៃវប្បធម៌ផ្សេងៗគ្នា។
ឯកឧត្តមបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងពេលកំពុងបន្តស្នងវប្បធម៌ប្រពៃណីដ៏ល្អឆ្នើមហើយ ក៏បានជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍន៍វប្បធម៌ផងដែរ។ ថ្មីៗនេះ អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានរៀបចំផែនការរៀបចំការតាំងពិព័រណ៍ទេសចរណ៍ជាសកលមួយឈ្មោះថា “អ្វីជាអរិយធម៌” ដោយប្រើការច្នៃប្រឌិតបច្ចេកវិទ្យាបែបឌីជីថល និងទំនើប ដើម្បីស្តារវប្បធម៌ប្រពៃណីដ៏ល្អឥតឆ្នើម និងបំពេញតួនាទីយ៉ាងសកម្មនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌ផ្សេងៗគ្នា។
ឯកឧត្តមបន្តថា នៅដើមឆ្នាំ២០២៣ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន។ ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិនសហការគ្នាយ៉ាងសកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន ទំនាក់ទំនងធនធានមនុស្ស និងការច្នៃប្រឌិតបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយជាដើម ដើម្បីជួយធ្វើឱ្យទំនាក់ទំនងកម្ពុជាចិនបន្តដំណើរទៅមុខឆ្ពោះទៅកម្រិតថ្មីមួយទៀត និងរួមចំណែកជាថាមពលនៃប្រព័ន្ធផ្សព្វផ្សាយដល់ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” ឆ្នាំ២០២៤។
កញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិន បានលើកឡើងថា ឆ្នាំនេះគឺជាខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជាចិន និង ជាឆ្នាំមិត្តភាពកម្ពុជាចិន ហើយក៏ជាខួបគម្រប់១០ឆ្នាំនៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិនផងដែរ។
មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរកម្ពុជានិងចិនស្ថិតស្ថិរគង់វង្សយូរអង្វែង។ ពួកយើងបានមើលឃើញថា មានស្ពានភ្ជាប់ទឹកចិត្ត កំពុងផែវិបុលភាព និង ផ្លូវសុភមង្គលជាច្រើន កំពុងរីកស្គុះស្គាយនៅលើទឹកដីកម្ពុជា។ ឆ្នាំ២០២៣ វិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានទៅធ្វើសេចក្ដីរាយការណ៍ផ្ទាល់ទៅទីកន្លែងជាច្រើនដូចជាទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តកណ្ដាលជាដើម ដែលនេះមិនត្រឹមតែធ្វើឱ្យកាម៉េរ៉ា និង ម៉ៃក្រូហ្វូននៃប្រព័ន្ធផ្សព្វផ្សាយ ក្លាយជា “ឧឃោសនសព្ទផ្សាយសំឡេង” នៃគោលនយោបាយរបស់ប្រទេសទាំងពីរ តែក៏ក្លាយជា”កញ្ចក់ឆ្លុះបញ្ចាំង”លទ្ធផលនៃការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជានិងចិន និងជា”បង្អួចសន្ទនា”ឆ្លើយឆ្លងរវាងទស្សនិកជននៃប្រទេសទាំងពីរកម្ពុជានិងចិន។
កញ្ញាបន្តថា នវានុវត្តន៍បច្ចេកទេសមិនត្រឹមតែផ្ដល់ថាមពលដល់វឌ្ឍនភាពប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះទេ គឺរឹតតែជាសម្បត្តិដ៏អស្ចារ្យសម្រាប់ប្រទេសទាំងពីរពង្រឹងទំនាក់ទំនងព័ត៌មាន ធ្វើឱ្យស៊ីជម្រៅនូវការរួមបញ្ចូលវប្បធម៌ ក៏ដូចជាជំរុញការផ្សារភ្ជាប់ទឹកចិត្តប្រជាជនផងដែរ។ អនាគត ពួកយើងទន្ទឹងរង់ចាំ ការយកនវានុវត្តន៍បច្ចេកទេសជាតំណភ្ជាប់ បន្តផ្សារភ្ជាប់ឱ្យស៊ីជម្រៅរវាងប្រព័ន្ធផ្សព្វផ្សាយ មហាជន និង មជ្ឈដ្ឋានគ្រប់វិស័យទាំងអស់ ដើម្បីចូលរួមជាកម្លាំងក្នុងកិច្ចសហប្រតិបត្តិការប្រព័ន្ធអភិវឌ្ឍផ្សព្វផ្សាយ និង ការផ្លាស់ប្ដូរវប្បធម៌ រវាងកម្ពុជានិងចិន! ៕

អត្ថបទដែលជាប់ទាក់ទង