**ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បេីកកិច្ចប្រជុំស្តីអំពីការដាក់ចេញផែនការសម្រាប់ផែនការងារធនធានមនុស្ស**រដ្ឋមន្ត្រីបរិស្ថាន ចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល អំពីការបេីកទំព័រថ្មីនៃការធ្វេីពាណិជ្ជកម្មកាបូន**អភិបាលខេត្តក្រចេះ៖ យើងទាំងអស់គ្នាបានចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា**លទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣**ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូទស្សនកិច្ចនៅខេត្តហាណាម សិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា ផ្សព្វផ្សាយជូនពលរដ្ឋ**សម្តេចធិបតី​ អញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប**មេដឹកនាំនៃសេវាកម្មខ្សែភ្លើងសាកលធំៗចំនួនបួនបានជួបប្រជុំគ្នាដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនិងដោះស្រាយបញ្ហាប្រឈមនានា**ក្រុមហ៊ុនសកលលោកកំពុងសម្លឹងមើលការវិនិយោគដ៏មានសក្ដានុពលដែលជំរុញការអភិវឌ្ឍន៍បៃតងរបស់ប្រទេសចិន**ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​អ៊ីស្រាអែល​បានសំដៅ​ទៅ​លើ​រដ្ឋធានី​ស៊ីរី**សភា​អាមេរិក​បានបោះឆ្នោត​បណ្ដេញ​លោក George Santos សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​ចេញពី​សភា​ចំពេល​មាន​រឿងអាស្រូវ​ឧក្រិដ្ឋកម្ម**អ៊ីស្រាអែល​បានបន្ត​ការ​វាយ​ប្រហារ​នៅ​ហ្គាហ្សា ខណៈ​ដែលបទ​ឈប់​បាញ់​ត្រូវ​ផុត​កំណត់**សម្តេច ម៉ែន សំអន៖ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះជីវិតពលរដ្ឋកម្ពុជាទេ ប៉ុន្តែបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល**លោក Xi បានផ្ញើលិខិតអបអរសាទរទៅកាន់សន្និសីទការយល់ដឹងអំពីប្រទេសចិន**ចិន និងវៀតណាម បានបើកកិច្ចប្រជុំគណៈកម្មាធិការដឹកនាំស្តីពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ**អត្ថាធិប្បាយ÷ការកើនឡើងនៃសេដ្ឋកិច្ចចិន បានបង្កើនទំនុកចិត្តរបស់ពិភពលោក**លោក Xi បានត្រួតពិនិត្យការិយាល័យបញ្ជាការតំបន់សមុទ្រចិនខាងកើតនៃឆ្មាំសមុទ្រចិន**Tesla បានបើកដំណើរការ Cybertruck SUV បន្ទាប់ពីការពន្យារពេល ២ ឆ្នាំ**មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកូរ៉េ សង្ឃឹមថា កម្លាំងកម្ពុជា-កូរ៉េ នឹងប្រគៀកស្មារគ្នា ក្នុងប្រតិបត្តិការរក្សាសន្តិភាព**តើម៉ុងហ្គោលីបានជួយសហភាពសូវៀតក្នុងសង្គ្រាមលោកលើកទី២ដោយរបៀបណា?**អ្នកនេសាទម្នាក់ ប្រគល់ត្រីរាជមួយក្បាលទម្ងន់ ៧៥គីឡូក្រាម ជូនមន្ត្រីជំនាញជលផល លែងចូលទន្លេវិញ

សម្តេចធិបតី ណែនាំឲ្យរដ្ឋមន្ត្រីដែនដី សិក្សារៀបចំភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចែកជាតំបន់បៃតង អាជីវកម្ម និងកម្សាន្ត

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សិក្សារៀបចំភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចែកជាតំបន់បៃតង តំបន់អាជីវកម្ម និងតំបន់កម្សាន្ត ឲ្យដាច់ៗពីគ្នា។

ក្នុងឱកាសអញ្ជើញសម្ពោធប្រើប្រាស់ជាផ្លូវការ «ស្ពានកោះនរា និងស្ពាននាគភ្លោះកោះនរា ភ្ជាប់ពីគម្រោងកោះនរា ទៅកាន់ផ្លូវជាតិលេខ១» នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំបានឲ្យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ពិនិត្យមើលតំបន់ Zoning ផង បានន័យថា តំបន់ណាដែលអភិវឌ្ឍន៍ថ្មីជាពិសេស បើតំបន់នោះជាផ្ទះរស់នៅ ​សូមកុំបើកអាជីវកម្ម ដែលមានការប៉ះពាល់រំខាន។ ​តំបន់ណាធ្វើអាជីវកម្ម សម្រាប់តែធ្វើអាជីវកម្ម។ ​​តំបន់បៃតង នៅក្នុងហ្នឹងគួរមានប៉ុន្មានភាគរយ សម្រាប់ប្រជាពលរដ្ឋរបស់យើង។ ក្រុងភ្នំពេញយើងធំ ប៉ុន្តែធំមិនទាន់អស់សក្តានុពលទេ នៅរីកទៀត ស្រូបទាំងចំនួនមនុស្ស និងដី»។

សម្តេចធិបតី លើកឡើងថា មានប្រជាពលរដ្ឋជាច្រើនសុខចិត្តទិញផ្ទះនៅក្នុងបុរី ដែលមានតម្លៃថ្លៃ ព្រោះផ្ទះនោះមានលក្ខណៈងាយស្រួលក្នុងការរស់នៅ ដូចជា មានផ្លូវធំ តំបន់រស់នៅបៃតង និងតំបន់អាជីវកម្ម ដែលនៅដាច់ពីគ្នា។ សម្តេចធិបតី ក៏ចង់ឲ្យការអភិវឌ្ឍថ្មី និងការពង្រីកតំបន់រាជធានីភ្នំពេញ ត្រូវគិតគូរពីបញ្ហានេះ ដោយមិនត្រូវឲ្យតំបន់រស់នៅរបស់ប្រជាពលរដ្ឋ ឡូកឡំនឹងតំបន់អាជីវកម្មនោះទេ។

សម្តេចធិបតីថា នៅពេលប្រជាពលរដ្ឋមានជីវភាពធូរធា អ្វីដែលពួកគាត់គិតជាចម្បង គឺការស់នៅងាយស្រួល និងផាសុកភាព ៕

អត្ថបទដែលជាប់ទាក់ទង