**ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ បេីកកិច្ចប្រជុំស្តីអំពីការដាក់ចេញផែនការសម្រាប់ផែនការងារធនធានមនុស្ស**រដ្ឋមន្ត្រីបរិស្ថាន ចូលរួមពិភាក្សាជាមួយតំណាងក្រុមហ៊ុនស៊ី-ឃ្វេស ឃែភី ថល អំពីការបេីកទំព័រថ្មីនៃការធ្វេីពាណិជ្ជកម្មកាបូន**អភិបាលខេត្តក្រចេះ៖ យើងទាំងអស់គ្នាបានចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា**លទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣**ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូទស្សនកិច្ចនៅខេត្តហាណាម សិក្សាស្វែងយល់ពីវិស័យទេសចរណ៍ កសិកម្មបែបទំនើប និងព្រះពុទ្ធសាសនា ផ្សព្វផ្សាយជូនពលរដ្ឋ**សម្តេចធិបតី​ អញ្ជើញបើកពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប**មេដឹកនាំនៃសេវាកម្មខ្សែភ្លើងសាកលធំៗចំនួនបួនបានជួបប្រជុំគ្នាដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការនិងដោះស្រាយបញ្ហាប្រឈមនានា**ក្រុមហ៊ុនសកលលោកកំពុងសម្លឹងមើលការវិនិយោគដ៏មានសក្ដានុពលដែលជំរុញការអភិវឌ្ឍន៍បៃតងរបស់ប្រទេសចិន**ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​អ៊ីស្រាអែល​បានសំដៅ​ទៅ​លើ​រដ្ឋធានី​ស៊ីរី**សភា​អាមេរិក​បានបោះឆ្នោត​បណ្ដេញ​លោក George Santos សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ​ចេញពី​សភា​ចំពេល​មាន​រឿងអាស្រូវ​ឧក្រិដ្ឋកម្ម**អ៊ីស្រាអែល​បានបន្ត​ការ​វាយ​ប្រហារ​នៅ​ហ្គាហ្សា ខណៈ​ដែលបទ​ឈប់​បាញ់​ត្រូវ​ផុត​កំណត់**សម្តេច ម៉ែន សំអន៖ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះជីវិតពលរដ្ឋកម្ពុជាទេ ប៉ុន្តែបានរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល**លោក Xi បានផ្ញើលិខិតអបអរសាទរទៅកាន់សន្និសីទការយល់ដឹងអំពីប្រទេសចិន**ចិន និងវៀតណាម បានបើកកិច្ចប្រជុំគណៈកម្មាធិការដឹកនាំស្តីពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ**អត្ថាធិប្បាយ÷ការកើនឡើងនៃសេដ្ឋកិច្ចចិន បានបង្កើនទំនុកចិត្តរបស់ពិភពលោក**លោក Xi បានត្រួតពិនិត្យការិយាល័យបញ្ជាការតំបន់សមុទ្រចិនខាងកើតនៃឆ្មាំសមុទ្រចិន**Tesla បានបើកដំណើរការ Cybertruck SUV បន្ទាប់ពីការពន្យារពេល ២ ឆ្នាំ**មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកូរ៉េ សង្ឃឹមថា កម្លាំងកម្ពុជា-កូរ៉េ នឹងប្រគៀកស្មារគ្នា ក្នុងប្រតិបត្តិការរក្សាសន្តិភាព**តើម៉ុងហ្គោលីបានជួយសហភាពសូវៀតក្នុងសង្គ្រាមលោកលើកទី២ដោយរបៀបណា?**អ្នកនេសាទម្នាក់ ប្រគល់ត្រីរាជមួយក្បាលទម្ងន់ ៧៥គីឡូក្រាម ជូនមន្ត្រីជំនាញជលផល លែងចូលទន្លេវិញ

នាយឧត្តមសេនីយ៍ សេង ផល្លី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានធនធានមនុស្ស

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស នាព្រឹកថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានធនធានមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមចំណុះអគ្គនាយកដ្ឋានធនធានមនុស្សជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ុក វណ្ណា ប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានធនធានមនុស្ស បានជម្រាបជូនរបាយការណ៍ ស្ដីពីវឌ្ឍនភាពការងារ របស់នាយកដ្ឋានក្រោមចំណុះអគ្គនាយកដ្ឋាន ជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក និងអង្គប្រជុំអំពីផែនការសកម្មភាពដែលបានអនុវត្តនាពេលកន្លងមក រួមជាមួយនឹងបញ្ហាប្រឈម និងទិសដៅបន្តសម្រាប់ខែបន្តបន្ទាប់។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ អគ្គនាយក បានមានមតិស្វាគមន៍ និងសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ លើការងារដែលថ្នាក់ដឹកនាំបានប្រគល់ជូន។ ដោយផ្អែកតាមបទពិសោធន៍កន្លងមក ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានមានសង្ឃឹម និងជំនឿជឿជាក់ថា ការងាររបស់អគ្គនាយកដ្ឋាន នឹងទទួលបាននូវលទ្ធផលល្អប្រសើរ ដោយផ្អែកទៅតាមទិសដៅដែលបានត្រៀមរៀងរាល់ខែសម្រាប់ខែជាបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ អគ្គនាយក បានប្រគល់របាយការណ៍កិច្ចប្រជុំជូនក្រុមការងាររៀបចំពិនិត្យ និងកែតម្រូវខ្លឹមសារឡើងវិញ តាមស្មារតីអង្គប្រជុំ ដើម្បីចែកជូនដល់អគ្គនាយករង និងនាយកដ្ឋានទាំងអស់ក្រោមចំណុះអគ្គនាយកដ្ឋានដើម្បីទុកជាឯកសារ ៕

អត្ថបទដែលជាប់ទាក់ទង