**ឧត្តមសេនីយ៍ឯក ហោ សំអាត ណែនាំក្រុមការងារជំនាញពាក់ព័ន្ធត្រូវពិនិត្យ និងកំណត់តួនាទីភារកិច្ចការិយាល័យទាំងអស់ឱ្យស្របតាមបរិបទការងារ នាពេលបច្ចុប្បន្ន និងទៅអនាគត**នារីស្រស់ស្អាតម្នាក់ស្លាប់ក្នុងបន្ទប់ជួល សង្ស័យករណីឃាតកម្ម នៅសង្កាត់ចោមចៅទី១**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ”**កម្ពុជាបង្ហាញជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការ និងវិនិយោគជាមួយឆេក ពាក់ព័ន្ធនឹងការកសាងធនធានមនុស្សក្នុងវិស័យកសិកម្ម**លទ្ធផលជំនួបរវាង ប្រធាន គ.ជ.ប ជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា**រដ្ឋមន្រ្តីបរិស្ថាន៖ នាវាបរិស្ថានបន្តបោះជំហានទៅមុខ ប្រកបដោយភាពប្រាកដនិយម ដូចមានចែង ក្នុងគោលនយោបាយ យុទ្ធសាស្រ្តបញ្ចាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងស្របតាមយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨**ក្រសួងសុខាភិបាល​ ក្រេីនរំលឹកស្តីពីការបង្ការការចម្លងជំងឺផ្តាសាយនារដូវធ្លាក់ខ្យល់​ និងការឆ្លងជំងឺកូវីដ-១៩​**ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកែសម្រួលតួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ**រដ្ឋមន្ត្រីធនធានទឹក អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងសម្ពោធបើកការដ្ឋានសាងសង់ គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ក្រោមជំនួយអភិវឌ្ឍន៍របស់ប្រទេសជប៉ុន**រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធដោះទឹក និងពង្វាងទឹក ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល**ក្រសួងការងារ បណ្តុះបណ្តាលគ្រូបង្គោលជំនាញជណ្តើរយន្តដើម្បីផ្គត់ផ្គង់ទីផ្សារដែលកំពុងមានតម្រូវការខ្ពស់**សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជប៉ុនពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងតំណាងក្រសួងយុត្តិធម៌កូរ៉េ ស្តីពីគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ទាំងពីរ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន រម្លឹកមន្ដ្រីអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវជំរុញការសិក្សា ស្រាវជ្រាវ ណែនាំ និងដឹកនាំអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការផ្សេងៗដល់កម្លាំងនគរបាលក្រោមឱវាទ**សម្តេចធិបតី ចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង, ឯកឧត្ដម ផៃ ប៊ុនឈឿន ជាប្រធានក្រុមការងារ**សម្តេចធិបតី នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅវៀតណាម ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ**សម្ដេចធិបតី៖ កម្ពុជាតែងចាត់ទុកយន្តការអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ជាដៃគូនៅក្នុងកិច្ចសន្ទនាអំពីបញ្ហាពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា**សម្ដេចតេជោ ប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះលោកមេធាវី សំ សុគង់ ដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា**កម្ពុជាបណ្តេញជនជាតិវៀតណាម ២៥៧នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មេីសអន្តោប្រវេសន៍​

ឯកឧត្តម ហាស់ សារ៉េ​​ ទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ស្តីពីត្រីទឹកសាបធំបំផុត របស់ Guinness World Records

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍណ៍ជលផលទឹកសាបនៃរដ្ឋបាលជលផល មានកិត្តិយស និងក្តីសោមនស្សរីករាយបំផុត ដែលបានចូលរួមរៀបចំពិធីសិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី ស្ថានភាពត្រីបបែលយក្សទឹកសាបក្នុតំបន់ទន្លេមេគង្គ និងទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ស្តីពីត្រីទឹកសាបធំបំផុត ពីស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records)។

កម្មវិធីនេះ​​ មានការអញ្ជើញចូលរួមជាអធិបតីភាពសំណាក់ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាពិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ ប្រចាំប្រទេសកម្ពុជា (USAID) តំណាងស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records) ប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងឯកឧត្តម លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ និងក្មួយៗនិស្សិត។

វិញ្ញាបនបត្រកំណត់ត្រាពិភពលោកចំនួនពីរ ដែលប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃនេះ រួមមាន៖​ ត្រីទឹកសាបធំបំផុត (ត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម ដែលអ្នកនេសាទចាប់បានដោយចៃដន្យនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង) និងសំណាកត្រីបបបែលយក្សដែលធំបំផុតពីស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records)។

បន្ថែមពីលើនេះ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រគល់ប័ណ្ណសរសើរដល់អ្នកពាក់ព័ន្ធចំនួន២៦នាក់ ដែលបានចូលរួមក្នុងការការពារ និងអភិរក្សធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់។

សមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់នេះ បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលមានរដ្ឋបាលជលផលជាសេនាធិការ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងសហគមន៍នេសាទ ដែលបានចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផល។

ការចូលរួមថែរក្សា ការពារ និងអភិរក្សប្រភេទត្រីមេពូជនៅក្នុងទន្លេមេគង្គលើ គឺជាការរក្សាបាននូវប្រភពពូជត្រី សម្រាប់ចែកចាយទៅតំបន់បឹងទន្លេសាប ទន្លេមេគង្គក្រោម និងតំបន់លិចទឹកផ្សេងទៀត ដែលជាកន្លែងនេសាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានធ្វើនេសាទសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ៕

អត្ថបទដែលជាប់ទាក់ទង