ឧបាសក ឃួន ញិល និងឧបាសិកា អឹម ណាន ព្រមទាំងញាតិមិត្ត បងប្អូន ផ្តួចផ្តើមធ្វើអង្គកឋិនទានដង្ហែទៅវត្តរតនាបុបា្ផរាម(ហៅវត្តប្រម៉ា) ក្នុងស្រុកឆ្លូង

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែអស្សុច ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧបាសក ឃួន ញិល និងឧបាសិកា អឹម ណាន ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ និងលោកជំទាវ ឧកញ៉ា ឃួន វណ្ណា និងលោកជំទាវ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងលោកជំទាវ ព្រមទាំងញាតិមិត្ត បងប្អូន បានផ្តួចផ្តើមធ្វើអង្គកឋិនទានដង្ហែទៅវត្តរតនាបុបា្ផរាម(ហៅវត្តប្រម៉ា)ស្ថិតនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ និងបានវេនប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តប្រម៉ា នូវបច្ច័យដែលប្រមូលពីអង្គកឋិនចំនួន ៤០,០០០,០០០៛ (សែសិបលានរៀល) ដើម្បីតម្កល់កសាងព្រះវិហារផងដែរ។
គួរបញ្ជាក់ថា៖បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនទានតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃ១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ ហើយបើទីអារាមណាមិនមានកឋិនទានណាមួយហែរចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនទានចំណុះជើងវត្តដែរ ៕
