**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លិខិតចំហរផ្ញើជូនយុវជនមួយក្រុមតូច ដែលតាំងខ្លួនជាតួឯក ស្រឡាញ់បរិស្ថានលើបបូរមាត់!

ភ្នំពេញ៖ ពិតដូចការទាយទុកមែន! កាលណាកម្ពុជាមានការរីកចម្រើនពួកគេតែងតែរារាំងមិនឲ្យនាវាកម្ពុជាដែលកំពុងបានមកដល់ត្រើយសុខសន្តិភាព ស្ថេរភាព និងការរីកចម្រើន ឲ្យត្រឡប់ទៅក្រោយវិញ។ យ៉ាងណាមិញ វាមិនអាចទៅរួចនោះទេកម្លាំងប្រជាជនកម្ពុជា បានយកឈ្នះ និងរុញច្រានអំពើអាក្រក់នៃក្រុមមនុស្សទាំងនោះ រួមទាំងបរិវារអ្នកឃោសនាមានប្រវត្តិប្រឆាំងពីក្រៅប្រទេសទាំងនោះផងដែរ ។

ភូមិជ័យថ្ងៃនេះ បានមើលឃើញថា ក្រុមអ្នកតវ៉ាអត់ទិសតំបន់ ដែលតាំងខ្លួនថាជាយុវជន ជ្រកក្រោមស្លាកយីហោអ្នកស្រឡាញ់បរិស្ថានស្អីគេនោះ បានកំពុងធ្វើការរិះរកមធ្យោបាយបំពុលបរិយាកាសសង្គម បង្កឲ្យមានការភ័ន្តច្រឡំនិងប៉ះពាល់អារម្មណ៍ក្នុងជីវភាពរស់នៅ ដ៏សុខដុមរមនា របស់ប្រជាជនកម្ពុជា បច្ចុប្បន្ន។ អ្នកវិទ្យាសាស្រ្តបរិស្ថាននៅប្រទេសអូស្រ្តាលី ក៏បានលើកឡើងរួចហើយថា ការតម្រូវតម្លើងពន្ធលើការនាំចូលប្លាស្ទិក និងដាក់តម្លៃបន្ថែមលើតម្លៃថង់ប្លាស្ទិកពី៤០០ទៅ៨០០រៀលនៅតាមផ្សារទំនើប របស់ក្រុមនោះ ជាការលើកឡើងគ្មានការពិចារណា គ្មានការសិក្សាបែបវិទ្យាសាស្រ្ត និងមិនសមហេតុផល នៅពេលដែលយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកកំពុងតែដំណើរការជាចលនាមួយយ៉ាងខ្លាំងក្លា។

មួយវិញទៀត ការលើកឡើងពីក្រុមអ្នករកស៊ីតាមផ្លូវ រួមជាមួយក្រុមស្រែកតាមមេក្រូ ពីក្រៅប្រទេស ធ្វើការវិភាគតែលើបបូរមាត់ បានដើរផ្ទុយពីឆន្ទ:នៃប្រជាជនទូទាំងប្រទេស ដែលកំពុងប្តេជ្ញាចិត្តរួមគ្នា ធ្វើឲ្យអនាគតកម្ពុជា ស្អាត មានអនាម័យបរិសុទ្ធ បៃតង និងមានការអភិវឌ្ឍដោយចីរភាព តាមរយៈ ផែនការយុទ្ធសាស្រ្តទាក់ទងនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដូច្នេះ សូមក្រុមយុវជនតាំងខ្លួនជាតួឯកលើបរិស្ថាននេះ សូមបើកភ្នែកមើលផងតាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» គឺមាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងប្រជាពលរដ្ឋ ពាក់កណ្តាលប្រទេសបានចូលរួម ជាពិសេសមានអង្គការដៃគូពាក់ព័ន្ធផ្សេងៗទៀតផងដែរ ។ ហើយថ្មីៗនេះ អង្គការ UNDP-កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (United Nations Development Programme) និងអង្គការស្បៀងអាហារពិភពលោក (FAO) បានគាំទ្រភាពជាដៃគូជាមួយក្រសួងបរិស្ថាន ដើម្បីកាត់បន្ថយនៃការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ។

តើចាំបាច់ទេក្នុងការបង្កើតគំនិតជំរុញឲ្យប្រជាពលរដ្ឋមានការបារម្ភណ៍នឹងជីវភាព របស់យុវជនមួយក្រុមតូចដែលតាំងខ្លួនជាអ្នកបរិស្ថាននេះ?

តាមរយៈការចូលរួមពីសំណាក់ដៃគូពាក់ព័ន្ធ និងអង្គការអន្តរជាតិធំៗ ចំពោះយុទ្ធនាការរបស់ក្រសួងបរិស្ថាន នេះសរបញ្ជាក់ឲ្យឃើញថាវាជាភាពជោគជ័យបន្ថែមទៀតរបស់កម្ពុជា ដែលមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ បូករួមនឹងការចូលរួមគាំទ្រពីសំណាក់ដៃគូអន្តរជាតិធំៗ។ មួយវិញទៀត ក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺមានការគិតគូរ ថ្លឹងថ្លែងយ៉ាងល្អិតល្អន់ មិននិយាយចេញឱ្យរួចតែពីមាត់ ដូចសកម្មជនមួយក្តាប់តូចដែលស្រឡាញ់បរិស្ថាន ចង់ឱ្យកម្ពុជា ស្អាត ប៉ុន្តែផ្ទុយទៅវិញក្រុមទាំងនេះមិនបានធ្វើអ្វីបន្តិចឡើយសម្រាប់កម្ពុជា ក្រៅពីស្រែកតាមការចង់បានរបស់ម្ចាស់លុយដែលផ្តល់ឱ្យដែលមានចេតនាបង្កប់នូវរបៀបវារៈនយោបាយ ក្នុងន័យបំផ្លាញមុខមាត់កម្ពុជា ឱ្យអន្តរជាតិគិតអវិជ្ជមានមកលើកម្ពុជា ។

បន្ថែមពីនេះពេលខាងមុខ គឺមានខេត្តចំនួន១០ ផ្សេងទៀតរបស់កម្ពុជា កំពុងត្រៀមចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងបរិស្ថាន។ ត្រង់ចំណុចនេះ គួរចោទជាសំណួរថា ក្រុមយុវជនមួយក្តាប់តូចដែលមានគ្នីគ្នា ២ ឬ៣នាក់ ដើរស្រែកឱ្យរាជរដ្ឋាភិបាលកម្ពុជា តម្លើងពន្ធលើការប្រើប្រាស់ប្លាស្ទិកនេះ សួរថាសមហេតុ សមផលទេនូវបរិបទដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងជួបវិបត្តិសេដ្ឋកិច្ច។ ដូច្នេះ បញ្ហាទាំងនេះគឺសូមទុកឱ្យប្រជាពលរដ្ឋមេត្តាពិចារណាចំពោះការទាមទារចង់បានរបស់ក្រុមយុវជនដែលទទួលជំនួយអ្នកក្រោយខ្នង ដើម្បីរារាំងកុំឱ្យខ្មែរទទួលបានការអភិវឌ្ឍនូវភាពស្អាត បៃតង ប្រកបដោយចីរភាពតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល៕ ប្រភព៖ ក្រសួងបរិស្ថាន, អត្ថបទ៖ ភូមិជ័យ

អត្ថបទដែលជាប់ទាក់ទង