សម្តេចធិបតី៖ រាជរដ្ឋាភិបាលនឹងធ្វើទំនើបកម្មចំនួន៣ចំណុច ក្នុងវិស័យការពារជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងធ្វើទំនើបកម្មចំនួន៣ចំណុច ក្នុងវិស័យការពារជាតិ ដូចជា ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ទំនើបកម្មហ្វឹកហ្វឺន និងទំនើបកម្មគ្រឿងបំពាក់។
ក្នុងឱកាសអញ្ជើញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ធនធានមនុស្ស ប្រសិនបើមិនមានជំនាញពិតប្រាកដ គឺមិនធានានៅប្រសិទ្ធភាពប្រតិបត្តិការ និងការឆ្លើយតបនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានបន្ថែមថា រាជរដ្ឋាភិបាល នៅតែបន្តសហការជាមួយអង្គការសហប្រជាជាតិ ដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព ៕

