តំបន់មួយចំនួន និងមានការរអាក់រអួលផ្គត់ផ្គង់ចរន្តអគ្គិសនី ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១២ ខែវិច្ឆិកា

ភ្នំពេញ៖ អគ្គិសនីគម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។
អគ្គិសនីកម្ពុជាបានបញ្ជាក់ថា“ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន” ៕
ជ្រាបឲ្យកាន់តែច្បាស់សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖

