**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

អគ្គនាយកពន្ធនាគារ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គនាយកអង្គការស៊ីប៉ា

ភ្នំពេញ៖ ឯកឧត្ដម ឧត្តមអគារនុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលជួបជាមួយ លោក ហុក សុទ្ធិ អគ្គនាយកអង្គការស៊ីប៉ា (SIPAR) និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ ឯកឧត្ដម អគ្គនាយក បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះអង្គការស៊ីប៉ា និងស្នើសុំការគាំទ្រ៧ចំណុចរួមមាន៖
-ជួយការងារសាងសង់បណ្ណាល័យនៅពន្ធនាគារខេត្តកែប និងបន្ថែមសៀវភៅ ដែលគម្រោងត្រៀមនឹងសាងសង់ក្នុងឆ្នាំ២០២៤ខាងមុខនេះ
-ជួយការងារសាងសង់បណ្ណាល័យនៅមណ្ឌលយុវនីតិសម្បទា (ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល)
-បន្ថែមចំនួនសៀវភៅដែលពាក់ព័ន្ធបរិបទថ្មី, សង្គមខាងក្រៅ ព័ត៌មានថ្មីនៅក្នុងពន្ធនាគារដែលមានភាពចង្អៀតណែនដូចជា មណ្ឌលអប់រំកែប្រែទី១, ពន្ធនាគារខេត្តកណ្តាល, ពន្ធនាគារខេត្តព្រះសីហនុ និងពន្ធនាគារខេត្តបាត់ដំបង
-ដាក់កម្មវិធីតែងនិពន្ធ សិល្បៈ និងគំនូរ នៅពន្ធនាគារដែលមានភាបចង្អៀតណែន
-ពិនិត្យលទ្ធភាពជួយបន្ថែមការជួសជុល បណ្ណាល័យ ចាស់ទ្រុឌទ្រោម ទាំងមធ្យោបាយ និងបច្ចេកទេសដល់ពន្ធនាគារ និងបន្ថែមចំនួនសៀវភៅ
-ជួយគៀងគរ ដៃគូរសហការ អង្គការក្រៅរដ្ឋាភិបាល ដែលចង់ជួយគាំទ្រដល់អគ្គនាយកដ្ឋានពន្ធនាគារ
-ជួយគាំទ្រកម្មវិធីអក្ខរកម្មហិរញ្ញវត្ថុដែលជាកម្មវិធីថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីផ្តល់គ្រូបង្គោល និងសៀវភៅ បង្ហាត់បង្ហាញដល់ពន្ធនាគារ។

ក្នុងជំនួបនេះ លោក ហុក សុទ្ធិ អគ្គនាយកអង្គការស៊ីប៉ា បានសម្តែងនូវការចូលរួមអបអរសាទរចំពោះ ឯកឧត្ដម អគ្គនាយក ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងបានថ្លែងអំណរគុណសម្រាប់កិច្ចសហការល្អនាពេលកន្លងមក។

ជាមួយគ្នានេះ លោក អគ្គនាយកអង្គការ បានឯកភាពចំពោះសំណើរបស់ ឯកឧត្តម អគ្គនាយក និងមានសំណូមពរ២ចំណុចមកកាន់អគ្គនាយកដ្ឋានពន្ធនាគារ៖
-ស្នើសុំមានកិច្ចសហការរវាងភ្នាក់ងារជាតិ និងមុខរបរ មានការទំនាក់ទំនងគ្នាដោយផ្ទាល់ជាមួយនាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា ដើម្បីអោយស្ថាប័នទាំងពីសហការគ្នាបានល្អរវាងក្រសួងការងារ និងក្រសួងមហាផ្ទៃ
-ស្នើសុំជួយពន្លឿនលិខិតបែបបទរដ្ឋបាលពីការចុះទស្សនកិច្ចតាមមណ្ឌលអប់រំកែប្រែ និងពន្ធនគាររាជធានី ខេត្ត។

ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ឯកភាពតាមសំណូមពររបស់អង្គការស៊ីប៉ា និងថ្លែងអំណរគុណដល់អង្គការដែលបានសហការគ្នាយ៉ាងល្អនាពេលកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង