ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែវិឆ្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Sandrine BOUCHER ប្រធានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៏ប្រចាំនៅកម្ពុជា ( AFD ) ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារកិច្ចសហប្រតិបត្តិការ នៅទីស្តីក្រសួងអធិការកិច្ច៕
