**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំថ្នាលឌីជីថល មិនមែនដើម្បីក្រសួងស្ថាប័ន យកសិទ្ធិមកក្តោបនៅខាងលើ ប៉ុន្តែការបំពាក់ទំនើបកម្ម គឺដើម្បីបម្រើវិមជ្ឈការ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការរៀបចំថ្នាលឌីជីថលនៅកម្ពុជា មិនមែនដើម្បីក្រសួងស្ថាប័ន យកសិទ្ធិអំណាចមកក្តោបនៅខាងលើទេ ប៉ុន្តែការបំពាក់ទំនើបកម្មបម្រើដល់ការធ្វើវិមជ្ឈការ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់​អគារទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតីបញ្ជាក់ថា «ទោះបីជាថ្ងៃក្រោយយើងមានថ្នាលឌីជីថលក៏ដោយ ខ្ញុំបញ្ជាក់ ការរៀបចំថ្នាលបច្ចេកវិទ្យាមិនមែនត្រូវធ្វើបញ្ច្រាស់ទិសមកវិញទេ មិនមែនដើម្បីក្រសួងស្ថាប័ន យកសិទ្ធិមកក្តោបនៅខាងលើ ប៉ុន្តែការបំពាក់ទំនើបកម្មគឺដើម្បីបម្រើវិមជ្ឈការរបស់យើង»។

សម្ដេចអធិបតី បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ គឺជាដំណាក់កាល ដែលត្រូវពង្រឹងជាជាងពង្រីក ហើយការពង្រឹងនេះទៀតសោត គឺផ្ដោតសំខាន់ទៅលើសេវា និងលទ្ធផលផ្តោតទៅលើថ្នាក់មូលដ្ឋាន ក្នុងនោះរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ គោលនយោបាយអាទិភាពបន្ទាន់ ៦ចំណុច ក្នុងនោះក៏បូកបន្ថែមនឹងវិធានគន្លឹះ ៥ចំណុច បន្ថែមលើគោលនយោបាយផ្សេងៗ នៅក្នុងយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទីមួយ។

សម្តេចបញ្ជាក់ថា «ដូច្នេះគឺទាមទារនូវការបង្កើន លទ្ធភាពរបស់មូលដ្ឋាននៅក្នុងការដោះស្រាយ អញ្ចឹងវិមជ្ឈការ និងវិសហមជ្ឈការនេះ យើងបានធ្វើជាច្រើនអណត្តិមក គឺត្រូវតែបន្ត និងត្រូវបន្តសម្រួចធ្វើយ៉ាងណា ឱ្យកាន់តែមានប្រសិទ្ធភាព»។

សម្ដេចអធិបតី ហ៊ុន ម៉ាណែត លើកឡើងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានធ្វើច្រើនហើយ ដែលកិច្ចការជាច្រើនធ្វើឲ្យប្រជាពលរដ្ឋមានការសប្បាយចិត្ត ដែលថាការដោះស្រាយបានកៀកជាមួយគាត់ ហើយបានលឿនទាន់ពេលវេលា ទោះជាយ៉ាងនេះក្តីកិច្ចការងារនេះ ពុំទាន់ចប់នោះទេ ដែលត្រូវបន្តធ្វើថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង