**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

តែងតាំងលោកជំទាវ អាំង សុជាតា ខូយរីដា ជាអនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា​ខេត្តពោធិ៍សាត់

ភ្នំពេញ៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយយតបមេរោគអេដស៍​ ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ​ ដើម្បីសុខភាពស្ត្រី និងកុមារ បានរៀបចំពិធីប្រកាសតែងតាំង លោកជំទាវ អាំង សុជាតា ខូយរីដា ជាអនុប្រធានកិត្តិយសសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់ អាណត្តិទី៥។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលាខេត្តពោធិ៍សាត់​ ក្រោមអធិបតីភាព​ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា​ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ​,​ និងចូលរួមពីឯកឧត្ដម ខូយ​ រីដា​ អភិបាលនៃគណៈអភិបាលខេត្ត​ពោធិ៍សាត់​ និងជាប្រធានគណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​ និង​លោក ម៉ក់​ រ៉ា​ អនុប្រធានកិត្តិយស​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់​។

លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងការប្រកាសតែងតាំង លោកស្រី អាំង សុជាតា ខូយរីដា ជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា ខេត្តពោធិ៍សាត់ អាណត្តិទី៥។

ក្នុងឱកាសលោកជំទាវបានពាំនាំនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចំពោះ អភិបាល/អភិបាលរង និង គណៈបញ្ជាការខេត្តពោធិ៍សាត់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាកម្លាំងគ្នា ជាធនធានសរុប មធ្យោបាយសរុប គ្រប់គ្រងបានគ្រោះមហន្តរាយទឹកជំនន់ និងដោះស្រាយបាន ការឆ្លើយតប និងការស្តារឡើងវិញ ជាពិសេសខាងផ្នែកជីវភាពប្រជាពលរដ្ឋរងគ្រោះ, បានទាន់ពេលវេលា មានប្រសិទ្ធភាព ប្រកបដោយបរិយាប័ន្ន និងបញ្ចៀសបានការបាត់បង់អាយុជីវិត, ការខូចខាតទ្រព្យសម្បត្តិ ស្របតាមឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល និងតាមទិសស្លោករបស់កាកបាទក្រហមកម្ពុជា មិនទុកនរណាម្នាក់ចោល»។
ក្នុងដំណើររួមគ្នាឆ្ពោះទៅរកអនាគតរុងរឿង រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចុះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះបន្តផ្តល់អាទិភាពខ្ពស់ទៅលើការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្សារភ្ជាប់ ការគ្រប់គ្រងគ្រោះមហន្តរាយទៅនឹងការអភិវឌ្ឍនៅមូលដ្ឋាន ធ្វើយ៉ាងណាធានាជំរុញលំហូរធនធានឱ្យបានកាន់តែរលូនដល់ការគ្រប់គ្រងគ្រោះមហន្តរាយបង្កដោយធម្មជាតិ និងមនុស្សបង្កឡើង នៅតាមសហគមន៍ឱ្យមាន ភាពធន់មាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកជំទាវបន្ដថា «ក្នុងនាមជាជំនួយជូនរាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ពិតជាមានកាតព្វកិច្ចចាំបាច់ណាស់ ក្នុងការរួមកម្លាំងជាមួយក្រសួង/ស្ថាប័ន ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ក្នុងការអនុវត្តវិស័យជាអាទិភាពនានា ដែលក្នុងនេះ មានការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលមានយន្តការគ្របដណ្តប់ទូទាំងប្រទេស និងជាកិច្ចការមួយដែលតែងតែរាយការណ៍ជូនទៅ អង្គការយូ.អិន.អេដស៍. និង អង្គការ យូ.អិន.អេហ្វ.ភី.អេ ជារៀងរាល់ឆ្នាំ»។

លោកជំទាវបន្ថែមថា ក្នុងការបំពេញតួនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមការងារបានរួមចំណែកធ្វើឱ្យ៖

១៖ អាត្រាប្រេវ៉ាឡង់នៃការឆ្លងមេរោគអេដស៍បានធ្លាក់ចុះពី ១.១% នៅឆ្នាំ២០០៦ មកនៅ ០.៨% នៅឆ្នាំ២០០៩ ។
២៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលពាន រង្វាន់ពីអង្គការសហប្រជាតិ។
ដោយឡែក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៍បានទទួលពានរង្វាន់ វេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគងេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩ ទទួលស្គាល់ស្នាដៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងមុខការចំនួន ៤គឺ៖
* កាត់បន្ថយភាពស្អប់ខ្ពើម និងភាពរើសអើងជាមួយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកដែលងាយរងគ្រោះក្នុងការឆ្លងមេរោគអេដស៍។
* ពង្រីកបន្ថែមនូវការថែរក្សា និងជួយឧបត្ថម្ភដល់កុមារកំព្រា ដែលងាយរងគ្រោះ។
* ធ្វើឱ្យសេវាកម្មជាសកល បានក្លាយជាការពិតជាក់ស្តែងដល់ពលរដ្ឋទាំងអស់ ជាពិសេសការទប់ស្កាត់ការចម្លង មេរោគពីម្តាយទៅកូន និងការថែទាំអ្នកផ្ទុកមេរោគអេដស៍។
* គំរូក្នុងភាពជាអ្នកដឹកនាំ ក្នុងការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងឱកាសនោះ​ដែរលោកជំទាវ អាំង​ សុជាតា​ ខូយរីដា​ ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា​ ខេត្តពោធិ៍សាត់ ក៏បានថ្លែងប្ដេជ្ញាចិត្តថា៖

១៖ ខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចែករំលែកពេលវេលា ដោយឆន្ទៈ គោរពគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម សំដៅបម្រើឧត្ដមប្រយោជន៍មនុស្សជាតិ រួមចំណែកឲ្យសម្រេចបានតាមទស្សនវិស័យរបស់ កាកបាទក្រហមកម្ពុជា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់។

២៖ ប្ដេជ្ញាអនុវត្តតាមអនុសាសន៍​ និងសារគន្លឹះរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ តែម្នាក់គត់នៅកម្ពុជា។

៣៖ ប្ដេជ្ញាចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺអេដស៍ មេរោគអេដស៍ និងលើកកម្ពស់សុខភាពស្រ្តី និងកុមារ។

៤៖ ប្ដេជ្ញាចូលរួមអភិវឌ្ឍធនធានថវិកា ធនធានមនុស្ស ដើម្បីឆ្លើយតបបានតាមសំណូមពរការងារ របស់សាខា អនុសាខា៕

អត្ថបទដែលជាប់ទាក់ទង