**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តម ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារ ស្ដីពីការរៀបចំសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា

ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប​ អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈកម្មការពិសេសចំពោះកិច្ច ដើម្បីពិនិត្យសិក្សារៀបចំសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង​ នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព ស្ដីពីការសិក្សារៀបចំសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ ដែលជាសមាជិក សមាជិកាគណៈកម្មការពិសេសចំពោះកិច្ច និងជំនួយការគណៈកម្មការពិសេសចំពោះកិច្ចផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ស្នើឱ្យក្រុមការងារគណៈកម្មការពិសេសចំពោះកិច្ច រាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារដែលសម្រេចបានក្នុងរយៈពេលកន្លងមក នៅក្នុងការរៀបចំធ្វើសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។

ឯកឧត្តម អង្គ វង្ស​ វឌ្ឍានា ប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា ឯកឧត្តម​ ឈាង វុន ប្រធានគណ:កម្មការទី២ នៃរដ្ឋសភា និងជាអនុប្រធានគណៈកម្មការពិសេសចំពោះកិច្ច​ បានជម្រាបជូនថា អនុប្រធានគណ:កម្មការពិសេសចំពោះកិច្ច បានធ្វើការប្រជុំចុំនួន៣ដង និងក្រុមប្រឹក្សាអ្នកច្បាប់បានប្រជុំចំនួន២ដងហើយបានឯកភាពគ្នាធ្វើវិសោធនកម្មលើប្រការចំនួនបី និងធ្វើការកែប្រែឈ្មោះតាមគណ:កម្មការជំនាញនានាអោយត្រូវទៅនិងការវិត្តថ្មីរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាហើយស្របតាមការរីកចម្រើននៃបរិបទថ្មីនៃសង្គមនាពេលបច្ចុប្បន្ន។

បន្ទាប់ពីក្រុមការងារគណៈកម្មការពិសេសចំពោះកិច្ច រាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារដែលសម្រេចបាន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈកម្មការពិសេសចំពោះកិច្ច ក៏បានថ្លែងអំណរគុណជូន ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន និងសមាជិក សមាជិកា ព្រមទាំងជំនួយការទាំងអស់ ក្នុងគណៈកម្មការពិសេសចំពោះកិច្ច ដែលបានខិតខំធ្វើការសិក្សាស្រាវជ្រាវអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យការរៀបចំធ្វើសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវស្នើឡើងនៅពេលខាងមុខ មានអត្ថន័យខ្លឹមសារល្អប្រសើរ គ្រប់ជ្រុងជ្រោយ សមស្របតាមបរិបទជាក់ស្ដែងនៃសង្គមជាតិ សម្រាប់ដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភាពិនិត្យ និងសម្រេច ដាក់ចូលក្នុងសម័យប្រជុំរដ្ឋសភាធ្វើការពិភាក្សានិងអនុម័តនាពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង