**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អនុញ្ញាតឲ្យ ឧបការីអគ្គលេខាធិការUN ចូលជួបពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោកជំទាវ Jane Frences Connors ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលជួបពិភាក្សាការងារ អំពីអាណត្តិអ្នកតស៊ូមតិសិទ្ធ ជនរងគ្រោះ(Victims’ Rights Advocate) ស្តីពីការកេងប្រវ័ញ្ចផ្លូវភេទ, ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ។

កិច្ចពិភាក្សានេះ ប្រព្រឹត្តិណ៍ឡើង ដើម្បីស្វែងយល់ពីមធ្យោបាយផ្សេងៗសម្រាប់កិច្ចសហការក្នុងការបង្ការ និងការឆ្លើយតប រួមទាំងពង្រឹងបន្ថែមនូវភាពជាដៃគូររវាងអង្គការសហប្រជាជាតិ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។ អ្នកតស៊ូមតិការពារជនរងគ្រោះ(VRA) គឺជាអាណត្តិ ដែល អ.ស.ប និងបុគ្គលិកពាក់ព័ន្ធដាក់ចេញក្នុងកាតព្វកិច្ចលើកកម្ពស់សំឡេងជនរងគ្រោះ នៃការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពាន លើកកម្ពស់គោលនយោបាយរបស់អគ្គលេខាធិការក្នុងការដាក់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពួកគេនៅជួរមុខនៃសកម្មភាពពាក់ព័ន្ធរបស់ អ.ស.ប ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះកំហុសទាំងនោះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយជាខ្លាំងចំពោះវត្តមានរបស់លោកស្រីឧបការី ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកថា គ្រប់កងកម្លាំងរក្សាសន្តិភាព តែងទទួលបានការហ្វឹកហាត់មុនពេលចល័ត លើប្រធានបទពាក់ព័ន្ធនឹងការរំលោភ និងការកេងប្រវ័ញ្ចផ្លូវភេទ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក បានបន្តថា កម្ពុជា បានបញ្ជូនកម្លាំងនារីនៅតំបន់បេសកកម្មរហូតដល់ ៤៧ភាគរយ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង , ៤៨ភាគរយ នៅសាធារណរដ្ឋម៉ាលី និងមានមេបញ្ជាការជានារី នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលផងដែរ។ ការតាំងចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនកម្លាំងនារីឱ្យបានលើស ២០ភាគរយ ខណៈបច្ចុប្បន្ន កម្ពុជា ទទួលបានលេខរៀងទី១០ លើ១២៣ប្រទេសបរិច្ចាគកងកម្លាំង និងលេខ១ ក្នុងអាស៊ាន។ ទន្ទឹមនោះ ដើម្បីពង្រីកចំណេះដឹងកម្លាំងឱ្យកាន់តែទូលំទូលាយ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្នើសុំដល់ អ.ស.ប ផ្តល់វគ្គហ្វឹកហ្វឺន អប់រំ និងផ្សព្វផ្សាយបន្ថែម ស្តីអំពីច្បាប់ការពារជនស៊ីវិល ស្រ្តី និងកុមារ ដល់កងកម្លាំងមុនចល័ត ទៅតំបន់បេសកកម្ម។

ជាការឆ្លើយតប លោកជំទាវ Jane Frences Connors រីករាយចំពោះសំណើរខាងលើជាខ្លាំង ដ្បិតកាតព្វកិច្ចលោកជំទាវ គឺផ្តោតទៅលើការបណ្តុះបណ្តាលកងកម្លាំងឱ្យដឹងអំពីក្រមសីលធម៌ស្តង់ដា ជាពិសេសផលប៉ះពាល់ដែលកើតមានលើស្រ្តី និងកុមារ។ លោកជំទាវ នឹងនាំយកសំណើររបស់ឯកឧត្តមអគ្គនាយករាយការណ៍ជូនថ្នាក់ដឹកនាំ និង ជូនដំណឹងមកកម្ពុជាវិញពេលក្រោយ។

កិច្ចបញ្ចប់នៃជំនួបពិភាក្សា ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះលោកជំទាវ និងបាននាំយកពាក្យពេចន៍សួរទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រួមទាំងឯកឧត្តមប្រធានគណៈកម្មាធិការ ៕

អត្ថបទដែលជាប់ទាក់ទង