**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ទូតកាណាដាប្រចាំកម្ពុជា ទូលថ្វាយនូវការប្តេជ្ញាចិត្តចំពោះព្រះភ័ក្រ្ត ព្រះមហាក្សត្រ នឹងខិតខំធ្វើយ៉ាងណាឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ មានការរីកចម្រើន

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន លោកជំទាវ ភីង អ៊ែម កីតនីកូន ចូលក្រាបថ្វាយបង្គំគាល់ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង វេលាម៉ោង ១១ ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកជំទាវ ត្រូវបានរដ្ឋាភិបាលនៃប្រទេសកាណាដា តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

យោងតាមការចុះផ្សាយរបស់ទទក បានឱ្យថឹងថា លោកជំទាវ ឯកអគ្គរដ្ឋទូតកាណាដា បានទូលថ្វាយនូវការប្តេជ្ញាចិត្តចំពោះព្រះភ័ក្រ្ត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតថា នឹងខិតខំប្រឹងប្រែងយកអស់ពីកំលាំងកាយចិត្ត និងសមត្ថភាពដែលមានធ្វើយ៉ាងណាឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរ ឲ្យមានការរីកចំរើន ស្និទ្ធស្នាល និងស្ថិតស្ថេរជានិច្ចនិរន្តន៍តទៅ ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងមានព្រះរាជហឬទ័យបិតិសោមនស្សក្រៃលែង សូមទទួលស្វាគមន៍ចំពោះវត្តមានលោកជំទាវឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញមកបំពេញភារកិច្ចក្នុងវិស័យការទូតនៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ ដើម្បីបន្តការថែរក្សាពង្រឹង និងពង្រីកនូវទំនាក់ទំនងនៃចំណងមេត្រីភាពរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរកម្ពុជា-កាណាដា ឲ្យមានការរីកចម្រើនគង់វង្សតរៀងទៅ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការបំពេញបេសកម្មការទូតរបស់ លោកជំទាវ ឯកអគ្គរដ្ឋទូតនៃប្រទេសកាណាដា នៅព្រះរាជាណាចក្រកម្ពុជា។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាននូវសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ លោកជំទាវ ជាអ្នកការទូតដ៏ឧត្តុងឧត្តមរបស់កាណាដានៅក្នុងអាណត្តិបំពេញបេសកកម្មរបស់ លោកជំទាវ ប្រាកដជាបានធ្វើអោយទំនាក់ទំនងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រត្តិបត្តិការទ្វេភាគីលើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរកម្ពុជា-កាណាដា នឹងកាន់តែទទួលបាននូវការរីកចំរើនរឹងមាំបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង