**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ

ក្រុមក្រឡាហោមមនុស្សធម៌ បន្តនាំយកអំណោយរបស់សម្ដេចក្រឡាហោម ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅចំនួន០២ ក្នុងស្រុកបវេល

ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន សខេង ក្រុមក្រឡាហោមមនុស្សធម៌ នាថ្ងៃសៅរ៍ ៧កើត ខែអស្សុជ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តនាំយកអំណោយរបស់សម្ដេច និងលោកជំទាវ ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅឃុំក្តុលតាហែន ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋទាំង៧ឃុំ នៃស្រុកសំឡូត ដែលបានទទួលអំណោយសម្ដេចក្រឡាហោម និងលោកជំទាវនាឱកាសនោះ មានចំនួន ១៥០គ្រួសារ។ អំណោយដែលបានផ្ដល់ជូនរួមមាន៖ ក្នុងមួយគ្រួសារ ទទួលបានអង្ករ១ការ៉ុង, មី១កេស, ត្រីខ២យួរ, ទឹកស៊ីអ៊ីវទឹកត្រី១យួរ និងទឹកសុទ្ធ២កេស។

ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ចន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ឯកឧត្តម ព្រួញ រិទ្ធថា, ឯកឧត្តម សួ ប៉ុណ្ណារ៉ុង, លោក អេង ភិរុណ និងសមាជិកសមាជិកាក្រុមក្រឡាហោមមនុស្សធម៌ បានជម្រាបជូនប្រជាពលរដ្ឋ ដែលបានទទួលអំណោយនាឱកាសនេះ និងប្រជាពលរដ្ឋទូទៅនៅខេត្តបាត់ដំបងទាំងអស់ នូវសេចក្ដីនឹករលឹកយ៉ាងក្រៃលែង ពីសម្ដេចក្រឡាហោម និងលោកជំទាវ។

ឯកឧត្តម ក៏បានមានប្រសាសន៍ថា សម្ដេចក្រឡាហោម នឹងនៅតែបន្តភារកិច្ចរួមចំណែកបម្រើជាតិ និងប្រជាជនទូទាំងប្រទេស រួមទាំងក្នុងខេត្តបាត់ដំបង បើទោះជាក្នុងនីតិកាលទី៧នេះ សម្ដេចមិនបន្តភារកិច្ចនៅក្រសួងមហាផ្ទៃក៏ដោយ។ ឯកឧត្តមបន្តទៀតថា សម្ដេចក៏នៅតែបន្តគាំទ្រ និងជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខាន់ ម៉ាណេរ ក៏បានពាំនាំប្រសាសន៍សម្ដេចក្រឡាហោម ស ខេង សូមឲ្យប្រជាពលរដ្ឋ ខិតខំបង្កបង្កើនផល ថែរក្សាសុខភាព ក្នុងស្ថានភាពអាកាសធាតុប្រែប្រួល និងក្នុងស្ថានភាពសេដ្ឋកិច្ចសកលមានការលំបាក ៕

អត្ថបទដែលជាប់ទាក់ទង