ដំរីញីឈ្មោះ «សំបូរ» ដែលគេស្គាល់ជាទីទូទៅថា «ដំរីវត្តភ្នំ» បានស្លាប់ក្នុងអាយុ៦៣ឆ្នាំ

ភ្នំពេញ៖ ពិតជាសោកស្ដាយណាស់ដែលដំរីញីឈ្មោះ «សំបូរ» ដែលគេស្គាល់ជាទីទូទៅថា «ដំរីវត្តភ្នំ» បានស្លាប់កាលពីថ្ងៃទី១៩ ខែតុលា ក្នុងអាយុ៦៣ឆ្នាំ ពោលគឺ៩ឆ្នាំក្រោយការចូលនិវត្តន៍ពីសេវាកម្មទេសចរណ៍។
យោងតាមការបញ្ជាក់របស់គម្រោងជ្រលងសត្វដំរី Elephant Valley Project (EVP) សំបូរបានស្លាប់ ដោយសារតែជំងឺធ្មេញ ហើយបានធ្វើឱ្យសុខភាពចុះទ្រុឌទ្រោមយ៉ាងខ្លាំងនារយៈពេល១ខែចុងក្រោយនេះ៕
