វ៉ៃខ្នោះជនទំនើងចំនួន៣នាក់ ដែលអុកឡុកក្នុងមូលដ្ឋាន រួមជាមួយសារធាតុញៀនមួយចំនួន

ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៣ វេលាម៉ោង១១:៣០នាទី ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រេីប្រាស់សារធាតុញៀន ដោយខុសច្បាប់។
វត្ថុតាំងដកហូតរួមមាន៖ ម្សៅសក្រាមថ្លាសង្ស័យជាសារធាតុញៀនចំនួន០៩កញ្ចប់ ក្នុងនោះ២កញ្ចប់ធំល្មម,ម៉ូតូចំនួន២គ្រឿង និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕
