ហ្វូងដំរីព្រៃ ១៣ក្បាល បង្ហាញខ្លួននៅតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

ភ្នំពេញ៖ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការឧទ្យានុរក្សកូនកុក នៃឧទ្យានជាតិបទុមសាគរ ក្នុងខេត្តកោះកុង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានជួបប្រទះសត្វដំរីមួយហ្វូងចំនួន ១៣ក្បាល ក្នុងពេលចុះល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ស្ថិតក្នុងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបទុមសាគរ ខេត្តកោះកុង ។
